About Me

header ads

ផែនការសំខាន់ចំនួន៣ ចំណុច ប្រធានគណៈកម្មការគ្រប់គ្រង និងទ្រទ្រង់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ត្រៀមអភិវឌ្ឍក្រុមទ័ព TIFFY ARMY FC

នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្តីពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងស្ថានីយវិទ្យុ និងទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ និងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy ARMY FC មានសំណួរសំខាន់ៗជាច្រើនបានចោទសួរទៅកាន់ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងម្ចាស់ឧបត្ថមធំ។ ក្នុងតួនាទីជាប្រធានគណៈកម្មការគ្រប់គ្រង និងទ្រទ្រង់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ លោក ស៊ុផាឆ័យ វីរៈភុជង្គ ក៏បានបង្ហើបពីផែនការសំខាន់ៗចំនួន៣ចំណុចដែលលោកនឹងអនុវត្តដើម្បីឲ្យក្រុមទ័ពរីកចម្រើនគឺ៖




ទី១ៈ លោកនឹងនាំយកអ្នកមានចំណេះជំនាញខាងបាល់ទាត់ពីប្រទេសថៃឲ្យមកចែករំលែកចំណេះដឹង បច្ចេកទេស និងបទពិសោធន៍ និងធ្វើការសហការជាមួយក្រុមការងារគ្រូបង្វឹករបស់ទ័ពដើម្បីស្វែករកចំណុចខ្វះខាតដែលត្រូវកែលម្អ។

ទី២ៈ ក្រោមការដឹកនាំរបស់លោកនឹងមានការតាំងសម្មាធិដើម្បីជំនួយដល់ផ្លូវអារម្មណ៍របស់កីឡាករ និងគ្រូបង្វឹក ពិសេសជំនួយដល់ស្មារតីបង្កើនកម្លាំងកាយ និងបង្ហាត់ឲ្យកីឡាករទាំងអស់ចេះគ្រប់គ្រងអារម្មណ៍ឲ្យបានល្អនៅមុនពេលប្រកួត និងក្នុងពេលប្រកួតលើទីលានជៀសវាងការខឹងច្រលោតដោយប្រការណាមួយធ្វើឲ្យប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈជាកីឡាករ។

ទី៣ៈ សម្រាប់ការចំណាយគឺស្ថិតលើការទទួលខុសត្រូវរបស់លោកទាំងស្រុង។ ក្នុងចំណុចនេះលោកស៊ុផាឆៃក៏បានបង្ហើបឲ្យដឹងថា លោកគ្រោងនឹងចំណាយថវិកាប្រហែល៣សែនដុល្លារអាមេរិកក្នុង១ឆ្នាំសម្រាប់ជួយទ្រទ្រង់ដល់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy ARMY FC នេះ។

សូមបញ្ជា្កក់ថា លោក ស៊ុផាឆ័យ វីរៈភុជង្គ ម្ចាស់ឧបត្ថមធំរបស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC ទើបតែត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិតែងតាំងឲ្យធ្វើជាប្រធានគណៈកម្មការគ្រប់គ្រង និងទ្រទ្រង់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។ បន្ទាប់ពីទទួលបានសេចក្តីទុកចិត្តយ៉ាងខ្លាំងពីប្រមុខដឹកនាំយោធា លោក សុផាឆៃ វិរៈភុជង្គ បានប្តេជ្ញាថានឹងខំប្រឹងអភិវឌ្ឍវិស័យកីឡាបាល់ទាត់របស់កងទ័ពឲ្យរីកចម្រើនទៅមុខដូចការរំពឹងទុក។