About Me

header ads

ការសម្តែងរបាំសហសម័យខ្មែរ ដែលសម្តែងដោយក្រុមរាំ Silver Bell ក្រោមអត្ថន័យឧទ្ទិសដល់របាំសហសម័យ និងបុរាណរបស់កម្ពុជា

ផ្ទាំងទស្សនីយភាពរបាំសហសម័យមួយ បានសម្តែងជូនសាធារណជនទស្សនាដោយឥតគិតថ្លៃ នៅសួនច្បារវិទ្យាស្ថានភាសាបារាំងនៅកម្ពុជា ដោយមានភាពប្លែកភ្នែក និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចូលរួម។




ទស្សនីយភាពរបាំសហសម័យនេះ សម្តែងឡើងក្នុងគោលបំណងឧទ្ទិសដល់របាំសហសម័យនិងបុរាណរបស់ខ្មែរ ដែលមានភាពល្អឯក និងរស់រវើក តាមរយៈចលនានៃកាយវិការរបស់អ្នករាំ។ ម៉្យាងវិញទៀតការសម្តែងរបាំសហសម័យនេះ គឺស្ថិតនៅក្នុងគោលបំណងតែមួយនៃការបើកសម្ពោធតាំងបង្ហាញពិព័រណ៍គំនូររបស់សិល្បករល្បី លោក សួស្តិ៍ សុដាវី ដែលបានប្រព្រឹត្តទៅក្រោមប្រធានបទ របាំខ្មែរ ក្នុងនោះក៏មានផ្ទាំងគំនូរជាច្រើនដែលបង្ហាញពីសិល្បៈដ៏ផូរផង់នៃរបាំបុរាណខ្មែរផងដែរ។





សូមបញ្ជាក់ថា របាំសហសម័យខ្មែរដែលលោកបានទស្សនានេះ ជាស្នាដៃតម្លើងដោយសិល្បករជនជាតិបារាំង លោក យ៉ាននីក អ៊ុយហ្ក្រុង និងលោក ហ្វីលីព ឡឺបា សហការជាមួយក្រុមរបាំសហសម័យកម្ពុជា Silver Bell។



រូបភាពពីៈ Niradey Speeds

អត្ថបទដោយៈ សំណាង