រថយន្តឡិចសុីសRX400hបោះពួយលឿនពេក រេចង្កូតបុករះរបងអគ្គីសនីកម្ពុជានៅផ្លូវ៦០ម៉ែត្រ

ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តឡិចសុីស RX400h លឿនពេក ទំនងជាងងុយដេក បានរេចង្កូតទៅខាងស្ដាំ បុករះរបង របស់អគ្គីសនីកម្ពុជា បណ្ដាលឲ្យបាក់រាយប៉ាយពេញផ្លូវ រីឯរថយន្តបង្ករ ដាច់កាឡេកង់ខាងមុខ ផ្ទុះពោង ទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំ ។​​ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ១:០០នាទី រំលងអធ្រាត ឈានចូលថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមប្រភពពីកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់និងអ្នករួមដំណេីរម្នាក់ទៀត បេីករថយន្តម៉ាក ឡិចសុីស RX400h ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-1772 ធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីត ក្នុងល្បឿនលឿន ខណះមកដល់ចំណុចកេីតហេតុ ទំនងជាងងុយដេក បានរេចង្កូតទៅខាងស្ដាំដៃ បុករះរបងរបស់អគ្គីសនីកម្ពុជា បណ្ដាលឲ្យបាក់រាយប៉ាយពេញផ្លូវ ចំណែករថយន្ត ដាច់កាឡេកង់មុខ ផ្ទុះពោង ទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំ ។
ប៉ុន្តែសំណាងល្អមិនបង្ករឲ្យនណារម្នាក់រងរបួសនោះឡេីយ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ក៏បានទាក់ទងជំនាញចរាចរណ៍ មកវាស់វែងយករថយន្តបង្ករទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីកគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ  រងចាំដោះស្រាយតាមច្បាប់ ។