About Me

header ads

យុវជនចិត្តស្លុយម្នាក់បេីករថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿងបុករថយន្តឡិចសុីស RX330 មិនឈប់ដោះស្រាយ បេីករត់គេចផ្អេីលសមត្ថកិច្ច ៤ខណ្ឌ

ភ្នំពេញ៖ យុវជនចិត្តស្លុយម្នាក់បានបេីករថយន្តបែនដឹកដីមួយគ្រឿង​ បាន​បេីក​ទៅ​កៀរ​នឹង​រថយន្ត​lexusRX330មួយគ្រឿង​បណ្តាល​អោយ​ដាច់​កញ្ចក់​ឆ្លុះ​មេីលក្រោយ​ មួយ​ចំហៀង​ហេីយ​មិន​ព្រម​ឈប់​ដោះស្រាយ​ បែរ​ជា​ព្យាយាម​រត់​គេច​ខ្លួន​ ក៏​ត្រូវ​បាន​រថយន្ត​រងគ្រោះ​ប្រដេញ​តាម​ឃាត់​ នឹង​ស្រែក​ អោយ​សមត្ថកិច្ច​ល្បាត​នៅ​តាម​ដង​ផ្លូវ​ក្នុង​មូលដ្ឋាន​ជួយ​ឃាត់​ហេីយ​ នៅ​តែ​មិន​ឈប់​ ហើយ​នៅ​តែ​បន្ត​ព្យាយាម​បេីករត់​គេច​ខ្លួន​រហូត​ ដល់​សមត្ថកិច្ច​ស្រែក​តាម​ វិទ្យុ​ទាក់ទង​ អោយ​សមត្ថកិច្ច​នៅ​ខណ្ឌ​ផ្សេង​ជួយ​ឃាត់​  នឹង​ ធ្វើការ​ប្រដេញ​តាម​ផ្អើល​សមត្ថកិច្ច​អស់​4​ខណ្ឌ​ នឹង​ ប្រើ​ពេល​ជាង​កន្លះ​ម៉ោង​ទេីប​ឃាត់​រថយន្ដ​បង្ក​ជាប់​។ ដែល​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​វេលាម៉ោង ១១:០០នាទី​បាន​កើត​ឡេីង​នៅ​ជិត​នឹង​វត្ត​អង្គ​តាមិញ​  សង្កាត់​ចោមចៅ​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានីភ្នំពេញ ។

យោងតាម​ប្រភព​ព័ត៌មាន​ ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​អោយ​ដឹង​ មុន​កេីត​ហេតុ​  គឺ​រថយន្ត​បែន​ដឹក​ដី​របស់​ក្រុមហ៊ុន​ PNT  ពណ៌​ទឹក​ប្រាក់​ អត់​មាន​ស្លាក​លេខ​  ​ដោយ​  បាន​បេីក​ទៅ​កៀរ​នឹង​រថយន្ត​lexus​RX300មួយគ្រឿង  មិន​ចាំ​ស្លាក​លេខ​ បណ្តាល​អោយ​ដាច់​កញ្ចក់​ឆ្លុះ​មេីលក្រោយ​ខាង​ស្តាំ​មួយ​ចំហៀង​  នៅ​ផ្លូវទួលពង្រ​ ជិត​នឹង​វត្ត​អង្គ​តាមិញ​  ហេីយ​រថយន្ដ​បង្ក​នោះ​មិន​ព្រម​ឈប់​ដោះស្រាយ​ទេ​ បែរ​ជា​បន្ថែម​ល្បឿន​រថយន្ដ​បេីក​រត់​គេច​ខ្លួន​  ក៏​ត្រូវ​បាន​រថយន្ត​រងគ្រោះ​ប្រដេញ​តាម​ឃាត់​ពី​ក្រោយ​  នឹង​  បាន​ស្រែក​អោយ​កម្លាំង​ល្បាត​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជួយ​ឃាត់​រថយន្ដ​បង្ក​នោះ​ តែ​រថយន្ត​បង្ក​នោះ​នៅ​តែ​មិន​ព្រម​ឈប់​ ថែម​ទាំង​កៀរ​ម៉ូតូ​សមត្ថកិច្ច​អោយ​ដួល​របួស​ថែម​ទៀត​  ក៏​ព្យាយាម​បេីក​រត់​គេច​បន្ត​ឆ្លង​ចូល​ ទឹក​ដី​  ខណ្ឌ​សែន​សុខ​ ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ស្រែក​តាម​វិទ្យុ​ទាក់ទង​ អោយ​ជួយ​ឃាត់​  ផ្អើល​សមត្ថកិច្ច​ខណ្ឌ​សែនសុខ​​ចេញ​ម៉ូតូ​ប្រដេញ​តាម​ជួយ​ឃាត់​នៅ​តែ​មិន​ព្រម​ឈប់​ ក៏​បេីក​រត់​បន្ត​ឆ្លង​ចូល​ខណ្ឌ​មានជ័យ​  ផ្អើល​សមត្ថកិច្ច​ខណ្ឌ​មាន​ជ័យ​  ប្រដេញ​ជួយ​ឃាត់​ទៀត​   រថយន្ត​បង្ក​ដដែល​នៅ​តែ​មិន​ព្រម​ឈប់​  ថែម​ទាំង​បន្ថែមល្បឿនរថយន្ត​កាន់​តែ​លឿន​  បេីក​ទៅ​វិញ​ទៅ​មក​រហូត​ឆ្លង​ចូល​ខណ្ឌ​ដង្កោ​   ផ្អើល​សមត្ថកិច្ច​ខណ្ឌ​ដង្កោ​ជួយ​ប្រដេញ​តាម​ឃាត់​ទៀត​  រហូត​ដល់​ដល់​វត្ត​ឫស្សី​សាញ់​  ធ្លាយ​មក​ដល់​ផ្លូវ​ព្រៃ​ស​  ក៏​បត់​ឡេីង​ទៅ​តាម​ផ្លូវ​50ម៉ែត្រ​ ឡេីង​ទៅ​ស្តុប​ការ៉េ​បី​ ក៏បត់​ចូល​ផ្លូវ​217​ សំដៅ​មក​ខាង​ស្ពាន​ដែក​ចំការ​ដូង​វិញ​  ហើយ​សមត្ថកិច្ចដែលជិះម៉ូតូប្រដេញ​ ​ក៏​បាន​ព្យាយាម​ឡេីង​អែប​នឹង​ស្រែក​អោយ​រថយន្ត​បង្ក​ឈប់​  បែរ​ជា​រថយន្ត​បង្ក​កៀរ​ទាំង​ម៉ូតូ​សមត្ថកិច្ច​ទៀត​បណ្តាល​អោយ​ដួល​  និងបណ្តាល​អោយ​មានអ្នក​រង​របួស​ស្រាល​  នឹង​ខូច​ខាត​សម្ភារៈ​​  ហើយ​រថយន្ត​បង្ក​បេីក​មក​ដល់​មុខ​វត្ត​ សំបួរមាស​ ភូមិ​ម័ល​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ ​ ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ បង្កក​ នឹង​ឃាត់​រថយន្ដធន់​ធំ​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​អោយ​ឈប់​    ស្ទះ​ផ្លូវ​ធ្វើ​ឲ្យ​រថយន្ត​បង្ក​អស់​ផ្លូវ​ទៅ​  ក៏​ឈប់​រថយន្ដ​ បេីក​ទ្វារ​រថយន្ត​ចុះ​រត់​គេច​ខ្លួន​  ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ទាំង​បួន​ខណ្ឌ​។

តាម​ឃាត់​បាន​​ទាំង​អ្នក​បេីកបរ​ នឹង​ អ្នក​រួម​ដំណើរ​ ភ្លាមៗ​ នាំ​ទៅ​កាន់​អធិកាដ្ធាន​ខណ្ឌ​ពោធិ​សែន​ជ័យ​សាកសួរ​នាំបន្ត។    ហើយ​ក្នុង​ប្រតិបត្តិការ​អន្តរាគមន៍​ដេញ​ឃាត់​រថយន្ដ​បង្ក​  សមត្ថកិច្ច​ប្រេី​រយៈពេល​អស់​ជាង​កន្លះ​ម៉ោង​ទេីប​ឃាត់​រថយន្ដ​បង្ក​ជាប់​  នឹង​ បណ្តា​ល​អោយ​សមត្ថកិច្ចដែលប្រដេញ​ ​របួស​សស្រាលម្នាក់ នឹង​ខូច​ខាត​សម្ភារៈ​ ផងដែរ។

ក្រោយ​កេីត​ហេតុ​ បន្ទាប់​ពី​ឃាត់​រថយន្ដ​បង្ក​ជាប់​  ទាំង​រថយន្ត​បង្ក​  រួម​ទាំង​នាក់​បេីកបរ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំ​ទៅ​កាន់​អធិកាដ្ធាន​ខណ្ឌ​ពោធិ​សែន​ជ័យ​  ដេីម្បី​សាកសួរ​នាំ​ និងចាត់ការតាមនិតិវិធីច្បាប់ ៕