រថយន្តស្ទូចព្រលះលុចស៊ីស RX300 ពីក្រោយរងការខូចខាត

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តស្ទូចនិងរថយន្តលុចស៊ីស RX300 បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩នឹង៣៥នាទីយប់ ថ្ងៃទី០២ ខែមិនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ៥៩៨កែងផ្លូវលេខ១៨០០ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ។ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងភាគីរថយន្តរងគ្រោះម៉ាកលុចស៊ីស RX300 ពណ៌ស្ករ
ពាក់ស្លាកលេខ ភ្នំពេញ 2T-1422 បើកបរដោយស្តីម្នាក់កំពុងឈប់ស្តុប ស្រាប់តែមានរថយន្តស្ទូចមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌សគ្មានស្លាកលេខ ប្រភេទរថយន្តស្ទូច បើកបរក្នុងទិសដៅពីជើងទៅត្បូងស្របទិសគ្នាចាប់ហ្វ្រាំងមិនស៊ីបានបុកពីក្រោយពេញទំហឹងរថយន្តលុចស៊ីសបណ្តាលឲ្យកំពិតធ្លាក់កាងក្រោយនិងបែកកញ្ចក់ផងដែរ។ ក្រោយពេលកើតហេតុ ខាងភាគីរថយន្តបង្កបានឲ្យតំណាងចេញមុខជួយសម្របសម្រួលយករថយន្តរងគ្រោះទៅធ្វើការជួសជុលសងដូចដើមវិញផងដែរដើម្បីបញ្ចប់រឿង៕