About Me

header ads

រថយន្តរថយន្តឡិចសុីសRX-350បុកជាមួយរថយន្តបែនយីឌុបរួចជ្រុលទៅបុកម៉ូតូកង់បីទៀតបណ្ដាលឲ្យខ្ទេចមុខខ្លួនឯង

ភ្នំពេញ៖រថយន្តរថយន្តម៉ាកឡិចសុីសRX-350មួយគ្រឿងខណៈបើកបរចេញពីស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងនិងបត់ឆ្លងផ្លូវ បានវាក់ជាមួយរថយន្តបែនយីឌុប១គ្រឿងទៀតដែលជាមសនពាក់ឡូហ្គោក្រុមហ៊ុនសុីម៉ង់ត៌អូដ្ឋ(Camel) ដែលបើកផ្លូវត្រង់ ។ខណៈនោះជាន់ហ្រ្វាំងឈប់មិនទាន់ក៏បានបុកគ្នាជាមួយរថយន្តបែនយីឌុបនោង រួចជ្រុលទៅបុកម៉ូតូកង់បី១គ្រឿងទៀតនៅខាងមុខ បណ្ដាលឲ្យខ្ទេចមុខខ្លួនឯង ចំណែកម៉ូតូកង់បីនិងរថយន្តបែនក៏រងការខូចខាតដែរ ប៉ុន្តែជាសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួសឬស្លាប់នោះឡើយ។

ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ ចោមចៅទល់មុខផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ត Lexus RX 350 ពណ៌ស១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AZ-1977  បើកបរធ្វើដំណើរចេញពីស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងក្បែរចំណុចកើតហេតុនោះ ក្នុងទិសដៅពីជើងទៅត្បូងបន្ទាប់មកបានឆ្លងផ្លូវ។

ស្របពេលនោះរថយន្តបែន យីឌុបមានឡូហ្គោក្រុមហ៊ុនសុីម៉ងត៌Camel Cement អត់ស្លាកលេខពណ៍ទឹកក្រូច បើកបរធ្វើដំណើក្នុងទិសដៅពីលិចទៅកើត ទៅដល់ធ្វើឲ្យរថយន្តLexus RX350ខាងលើវាក់គេចអត់ទាន់ក៏បុកចំផ្នែកចំហៀងខ្លួនរថយន្តធុនយក្សនោះ រួចជ្រុលបន្តទៅបុកម៉ូតូកង់បី១គ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 1IC-0669 ដែលកំពុងធ្វើដំណើរក្នុងទិសដៅស្របគ្នា បណ្តាលឲ្យរថយន្តឡិខសុីសរងការខូចខាតយ៉ាងដំណំហើយរថយន្តយីឌុបនិងម៉ូតូកង់បីបានរងការខូចខាតផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្ត អែបខាងការពារការកកកស្ទះចរាចរណ៍ដើម្បីឲ្យភាគីទាំងសងខាងដោះស្រាយគ្នា៕