About Me

header ads

អង្គការ RDI ផ្តល់ធុងចម្រោះទឹកស្អាត ដល់ប្រជាពលរដ្ឋ សាលារៀន និង មណ្ឌលសុខភាព ចំនួន៤០៣ធុង នៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌

អង្គការ RDI ផ្តល់ធុងចម្រោះទឹកស្អាត ដល់ប្រជាពលរដ្ឋ សាលារៀន និង មណ្ឌលសុខភាព ចំនួន៤០៣ធុង នៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌

កំពង់ឆ្នាំងៈ 
ធុងចម្រោះទឹកស្អាត របស់អង្គការ RDI ត្រូវបាន ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង នាំយកទៅផ្តល់ជូនដល់ប្រជាពលរដ្ឋចំនួន៣ភូមិ និង សាលារៀន មណ្ឌលសុខភាព ស្ថិតនៅឃុំឆ្នុកទ្រូ ស្រុករិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី ២ ខែមិនា ឆ្នាំ២០២០ ។

តំណាងអង្គការ RDI បានអោយដឹងថា អង្គការ(RDI) លោក ហាក់ចាន់ថារិទ្ធ បាននិងកំពុងធ្វើការយ៉ាងសកម្មលើគម្រោងទឹកស្អាត ការអប់រំ និង ការអភិវឌ្ឍ សហគមន៍ ចាប់តាំងពីឆ្នាំ ២០០០មកម្លេះ  ដើម្បីជួយកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពរស់នៅនៅតាមជនបទនៃប្រទេសកម្ពុជាដោយប្រើវិធីច្នៃប្រឌិត និងបច្ចេកវិទ្យាសមស្រប កម្មវិធីនិងគំរោងរបស់យើងត្រូវបានបែងចែក ផ្នែកគឺសហគមន៍ អភិវឌ្ឍន៍មន្ទីរពិសោធន៍ និងស្រាវជ្រាវម៉ាស៊ីនចំរោះទឹកសេរ៉ាមិច ។
នៅថ្ងៃនេះ (RDI) បានផ្តល់ធុងចម្រោះទឹកស្អាតដល់នៅក្នុងឃុំឆ្នុកទ្រូចំនួន៤០៣ធុង ក្នុងភូមិឆ្នុកទ្រូ១៥០ធុង ភូមិកំពង់ព្រះចំនួន១០០ធុង  ភូមិសេះស្លាប់១០០ធុង  និង សាលារៀន និង មណ្ឌលសុខភាព៥៣ធុង ។
 
មានប្រសាសន៍នៅក្នុងឱកាសនោះ អភិបាលរងខេត្តកំពង់ឆ្នាំង លោក អមសុភា បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ (RDI)  ដែលបានផ្តល់ធុងចម្រោះទឹកស្អាតជូនប្រជាពលរដ្ឋសម្រាប់យកទៅប្រើប្រាស់តាមគ្រួសារ និង ដាក់នៅតាមសាលារៀន និង មណ្ឌលសុខភាព ដែលនេះជាសកម្មភាពមួយបានចូលរួមជាមួយរាជរដ្ឋាភិបាលលើកកម្ពស់នៃការថែទាំសុខមាលភាព ជូនប្រជាពលរដ្ឋ ។

ធុងចម្រោះទឹកស្អាត ជាការរួមចំណែកលើកកម្ពស់កម្រិតសុខភាព និងសុខមាលភាពអនាម័យ ក្នុងការជួយកាត់បន្ថយភាពក្រីក្រ  ដូច្នេះបងប្អូនត្រូវតែយកចិត្តទុកដាក់ប្រើប្រាស់អោយបានត្រឹមត្រូវ និងបញ្ឈប់ការហូប និងផឹកទឹកមិនស្អាតបន្តទៀត។

ការហូបមិនបានស្អាតផឹកទឹកមិនមានអនាម័យត្រឹមត្រូវ ជាហេតុនាំអោយមានជម្ងឺផ្សេងៗកើតឡើង ធ្វើអោយប៉ះពាល់ដល់សុខភាពរបស់បងប្អូន ហើយត្រូវចំណាយអស់ប្រាក់កាក់ ក្នុងការព្យាបាលជម្ងឺ។ដូចនេះបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរស់នៅស្អាត ប្រកបដោយអនាម័យបីល្អ គឹហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ជានិច្ច ។

ជាពិសេសត្រូវថែទាំសុខភាពជាប្រចាំបើមានជំងឺផ្សេងៗត្រូវឆាប់រួសរាន់ មកមណ្ឌលសុខភាព ឬពេទ្យដែលនៅជិតៗខ្លួនដើម្បីព្យសបាលបន្ទាន់ផងដែរ ៕