About Me

header ads

តារាចម្រៀង Original Song មួយក្រុមដ៏ល្បីប្រចាំកម្ពុជា រួមគ្នាប្រគុំបទចម្រៀងផ្សាយផ្ទាល់ពិសេស ដើម្បីឱ្យអ្នកគាំទ្របានទស្សនាកម្សាន្តនៅផ្ទះ


តារាចម្រៀង Original Song មួយក្រុមដ៏ល្បីប្រចាំកម្ពុជា បានរួមគ្នាប្រគុំបទចម្រៀងយ៉ាងពីរោះ ផ្សាយផ្ទាល់ពិសេស (REEL Live Music Special) ដើម្បីឱ្យអ្នកគាំទ្របានទស្សនាកម្សាន្តនៅគេហដ្ឋានរបស់ខ្លួន ក្នុងឱកាសដែលស្ថានភាពនៃជំងឺកូវីដ១៩ កំពុងរីករាលដាលខ្លាំងនៅទូទាំងពិភពលោក។
ក្នុងនោះមានវត្តមានតារាចម្រៀង Original Song ពីក្រុម P-Sand X Brothers ក្រុម Mustache Band  លោក Kai តារាចម្រៀងលោក Heng Pitu ថែមទៀតផង ដោយបានជ្រើសយកបទចម្រៀងល្បីៗ ត្រូវចិត្តយុវវ័យ មកបកស្រាយយ៉ាងពិសេសតែម្តង។




លោក P-Sand តំណាងឱ្យក្រុមការងាររៀបចំការប្រគុំតន្រ្តីផ្សាយផ្ទាល់ពិសេសនេះ បានបញ្ជាក់ថានេះគឺជាលើកទី១ ដែលលោក និងក្រុមការងារផលិតករ រូមទាំងតន្រ្តីករទាំងអស់ សហការបង្កើតឱ្យមានកម្មវិធី REEL Live Music Special នៅក្នុងផេកផ្លូវការរបស់ខ្លួន ផេករបស់សិល្បករកិត្តិយស និងផេក REEL Studio ដើម្បីជាឱកាសមួយឱ្យទស្សនិកជន និងអ្នកគាំទ្របានរីករាយ កម្សាន្តអារម្មណ៍ស្តាប់បទចម្រៀងពីរោះៗ ក្នុងខណៈដែលបងប្អូនមហាជនទាំងអស់កំពុងត្រូវបានថែរក្សា ការពារខ្លួន ដោយត្រូវនៅក្នុងផ្ទះយ៉ាងចាំបាច់ ជាជាងចេញទៅក្រៅទីសាធារណៈ ដែលជាចំណែកមួយក្នុងការចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ ពីក្រុមតារាចម្រៀង P-Sand X Brothers ក្រុម Mustache Band  លោក Kai រួមទាំងតារាចម្រៀងលោក Heng Pitu ត្រៀមសម្រិតសម្រាំងជ្រើសរើសបទចម្រៀងថ្មីៗ ប្លែកៗ ជាចំណីអារម្មណ៍ពិសេសសម្រាប់អ្នកគាំទ្រទាំងអស់ ដែលនឹងបង្ហាញជូនទស្សនា តាមរយៈផេកផ្លូវការរបស់ខ្លួន ផេករបស់សិល្បករកិត្តិយស និងផេក REEL Studio នៅពេលឆាប់ៗខាងមុខនេះជាបន្តបន្ទាប់ទៀត។






ប្រភពវីដេអូពីៈ REEL Studio