About Me

header ads

បើកបរម៉ូតូNEX មិនប្រកាន់ស្តាំបុកម៉ូតូរ៉ឺម៉កគេទាំងកម្រោលគៀបម៉ូតូជាប់រងរបួសធ្ងន់នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖បុរសម្នាក់បានរងរបួសធ្ងន់ដោយសារបើកបរម៉ូតូមិនប្រកាន់ស្តាំបុកម៉ូតូរ៉ឺម៉កជៀបជាប់ម៉ូតូដាច់ជាពីគួរឲ្យញាក់សាច់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩ៈ១០នាទីថ្ងៃទី ០៤ ខែ មិនា ឆ្នាំ 2020  នៅលើផ្លូវចាក់បេតុង  ស្ថិតក្នុងភូមិ លៀប ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ។

យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាក NEX ពណ៌ទឹកក្រូច  ស្លាកលេខ ស្វាយរៀង ១M 0035  បើកបរដោយឈ្មោះ ទុយ សាវី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃទទឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង (មិនពាក់មួកសុវត្ថិភាព)រងរបួសធ្ងន់បានធ្វើដំណើរពីទិសដៅពីត្បូងទៅជើង។

ប្រភពបានបន្តទៀតថា៖លុះមកដល់កន្លែងកើតហេតុខាងលើបានជិះចូលម៉ូតូរ៉ឺម៉ក ម៉ាក វ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ គ្មាន  ក្នុងទិសដៅពីជើងទៅត្បូងបញ្ជ្រាស់ទិសគ្នា បើកបរដោយឈ្មោះ គល់ ស៊ីថា ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបររត់ម៉ូតូរឺម៉ក រស់នៅភូមិ លៀប ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង គ្មានរបួសស្នាម (មិនពាក់មួកសុវត្ថិភាព) ករណីនេះអ្នករងរបួសបានបញ្ចូលទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប។

ចំណែកឯមធ្យោបាយទាំងពីររក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប (ម៉ូតូរ៉ឺម៉កខូចខាត០១គ្រឿង ស្រាល ម៉ូតូ០១គ្រឿង ធ្ងន់ ០១គ្រឿង )។
+មូលហេតុ : អ្នកបើកបរម៉ូតូNEX មិនប្រកាន់ស្តាំ។