About Me

header ads

Lionel Messi និង Pep Guardiola ឧបត្ថម្ភម្នាក់ ១ លានអឺរ៉ូ ដើម្បីប្រយុទ្ធជំងឺកូវីដ១៩ នៅអេស្ប៉ាញ

Lionel Messi និង Pep Guardiola ឧបត្ថម្ភម្នាក់ ១ លានអឺរ៉ូ ដើម្បីប្រយុទ្ធជំងឺកូវីដ១៩ នៅអេស្ប៉ាញ

ខ្សែប្រយុទ្ធក្លិប Barcelona កីឡាករ Lionel Messi និង អ្នកចាត់ការទូទៅក្លិប Manchester City លោក Pep Guardiola ក្នុងម្នាក់ៗឧបត្ថម្ភថវិការផ្ទាល់ខ្លួនចំនួន ១លានអឺរ៉ូ ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះរីករាលនៃជំងឺកូវីដ១៩ នៅអេស្ប៉ាញ។ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Messi បានឧបត្ថម្ភទឹកប្រាក់សរុប ១លាន អឺរ៉ូ ទៅដល់មន្ទីរពេទ្យចំនួន២ ដោយមន្ទីរពេទ្យមួយនៅទីក្រុង បាសេឡូណា មួយ និងមន្ទីរពេទ្យមួយទៀតនៅក្នុងមន្ទីរពេទ្យផ្សេងមួយទៀតនៅក្នុងប្រទេសអាហ្សង់ទីនជាប្រទេសកំណើតរបស់លោក។ ចំណែកប្រាក់ឧបត្ថម្ភ Guardiola នឹងផ្ដល់ឲ្យទៅកាន់យុទ្ធនាការផ្សព្វផ្សាយ ដោយមហាវិទ្យាល័យវេជ្ជសាស្ត្របាសេឡូណា និងមូលនិធិ Angel Soler Daniel។

ទឹកប្រាក់ទាំងអស់នឹងជួយសម្រាប់ការទិញបរិក្ខាពេទ្យនិងឩបករណ៍ការពារសម្រាប់បុគ្គលិកពេទ្យដែលធ្វើការងារព្យាបាលអ្នកជំងឺនៅក្នុងមន្ទីរពេទ្យ។ ប្រទេសអេស្ប៉ាញគឺជាប្រទេសមួយដែលប៉ះពាល់ខ្លាំងមួយក្នុងចំណោមប្រទេសក្នុងតំបន់អ៊ឺរ៉ុប ក្នុងនោះមានករណីស្លាប់រហូតជិត២៧០០ករណី និងតេស្តវិជ្ជមានកូវីដ១៩រហូតដល់ជិត៤០០០០ករណី៕