About Me

header ads

សណ្ឋាគារសូហ្វីតែលអង្គរភូគីត្រា Golf & Spa Resort ត្រូវបានទទួលស្គាល់ថាជាជម្រើសសណ្ឋាគារមួយដ៏ល្អសម្រាប់ភ្ញៀវទេសចរទូទាំងពិភពលោកពី Forbes Travel Guide ២០២០

សណ្ឋាគារសូហ្វីតែលអង្គរភូគីត្រា Golf & Spa Resort ត្រូវបានទទួលស្គាល់ថាជាជម្រើសសណ្ឋាគារមួយដ៏ល្អសម្រាប់ភ្ញៀវទេសចរទូទាំងពិភពលោក ពី Forbes Travel Guide ប្រចាំឆ្នាំ ២០២០ នេះ ។ Forbes Travel Guide គឺជាស្ថាប័នវាយតម្លៃដ៏ល្បីល្បាញលំដាប់ពិភពលោកតែមួយគត់សម្រាប់សណ្ឋាគារ ភោជនីយដ្ឋាន និងស្ប៉ា។ គេហទំព័រមួយនេះបានប្រកាសបញ្ជីឈ្មោះចំណាត់ថ្នាក់ផ្កាយប្រចាំឆ្នាំរបស់ខ្លួន ដោយក្នុងនោះសណ្ឋាគារសូហ្វីតែលអង្គរភូគីត្រា Golf & Spa Resort បានទទួលនូវរង្វាន់ថ្មីពីស្ថាប័នមគ្គុទ្ទេសក៍ទេសចរណ៍ Forbes Travel Guide ផងដែរ។ នេះជារឿងមួយដែលពិបាកក្នុងការទទួលបាននូវចំណាត់ថ្នាក់ពិសេសពីស្ថាប័នមគ្គុទ្ទេសក៍ទេសចរណ៍ Forbes ហើយអ្នកឈ្នះរង្វាន់ចំណាត់ថ្នាក់លំដាប់ផ្កាយទាំងអស់ សុទ្ធតែបានបង្ហាញឱ្យឃើញពីភាពសាកសមនឹងទទួលបាន តាមរយៈការយកចិត្តទុកដាក់ខ្ពស់ចំពោះមហិច្ឆតារបស់សណ្ឋាគារក្នុងគោលបំណងតែមួយគត់គឺបម្រើសេវាកម្ម។ នេះបើតាមប្រសាសន៍របស់លោក Filip Boyen អគ្គនាយកគ្រប់គ្រងនៃគេហទំព័រមគ្គុទ្ទេសក៍ទេសចរណ៍ Forbes Travel Guide។


លោក  Clement អ្នកគ្រប់គ្រងផ្នែកទីផ្សារ និងជាតំណាងសណ្ឋគារសូហ្វីតែលអង្គរភូគីត្រា Golf & Spa Resort ក៏បានបញ្ជាក់ឱ្យដឹងថា «នេះជាដំណឹងដ៏ល្អមួយ និងអស្ចារ្យណាស់សម្រាប់សណ្ឋាគារ សូហ្វីតែលអង្គរភូគីត្រា ហ្គោលអេនស្ប៉ា រីសត។ កាលពីឆ្នាំ ២០១៨ សណ្ឋាគារយើងធ្លាប់ទទួលបានដំណើរចុះទស្សនកិច្ចដោយផ្ទាល់របស់ Forbes ។ ពួកគេបានមកទស្សនាសណ្ឋាគារយើង និងទីតាំងផ្សេងៗទៀតនៅក្នុងទីក្រុង។ បន្ទាប់មកខាងសណ្ឋាគារក៏បានទទួលអ៊ីមែល បញ្ចាក់ប្រាប់ថា សណ្ឋាគារសូហ្វីតែលអង្គរភូគីត្រា ហ្គូលអេនស្ប៉ា រីសត ត្រូវបានជាប់ជាជម្រើសសណ្ឋាគារមួយដ៏ល្អសម្រាប់ណែនាំឱ្យភ្ញៀវទេសចរទូទាំងពិភពលោកស្នាក់នៅ ពី Forbes Travel Guide ប្រចាំឆ្នាំ២០២០ ។ នេះគឺជាសមិទ្ធិផលដ៏អស្ចារ្យមួយក្នុងការទទួលបានចំណាត់ថ្នាក់ផ្កាយពីស្ថាប័នមគ្គុទ្ទេសក៍ទេសចរណ៍ Forbes Travel Guide។ ក្នុងនាមសណ្ឋាគារសូហ្វីតែលខ្ញុំសូមថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់ ដែលបានលះបង់ដើម្បីផ្តល់ជូននូវពេលវេលដ៏អស្ចារ្យ ព្រមទាំងដៃគូរបស់យើងសម្រាប់ការគាំទ្រដ៏សំខាន់មិនអាចខ្វះបាន និងភ្ញៀវស្នាក់នៅរបស់សណ្ឋាគារទាំងអស់ សម្រាប់ការជឿទុកចិត្ត។ សណ្ឋាគារពិតជាមានសេចក្តីសោមនស្ស រីករាយ សណ្ឋាគារមានសេចក្តីសោមនស្សរីករាយ ដែលបានទទួលការទទួលស្គាល់នេះក្នុងចំណោមសណ្ឋាគារជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សណ្ឋាគារសូហ្វីតែលអង្គរភូគីត្រា  Golf & Spa Resort សូមស្វាគមន៍លោកអ្នក ដើម្បីចូលរួមអបអរសាទរការទទួលស្គាល់នេះ នៅក្នុងឆ្នាំ២០២០ ដែលត្រូវនឹងគម្រប់ ២០ ឆ្នាំរបស់សណ្ឋាគារយើង។ ជាមួយគ្នានេះភ្ញៀវទេសចរមួយចំនួនក៏បានបញ្ចេញយោបល់ យល់ឃើញចំពោះសណ្ឋាគារសូហ្វីតែលនៅតាមគេហទំព័រ Trip Adviser និង Booking.com ផងដែរ។
ជាក់ស្តែងពីការយល់ឃើញរបស់ លោក Robert  ដែលបានបង្ហាញនៅក្នុងគេហទំព័រកក់សណ្ឋាគារ Booking.com យ៉ាងដូច្នេះថាៈ បន្ទាប់ពីបានអានការបញ្ចេញយោបល់របស់ភ្ញៀវទាំងអស់ អំពីសណ្ឋាគារសូហ្វីតែលអង្គរភូគីត្រា ហ្គូល អេនស្ប៉ារីសត ធ្វើឱ្យខ្ញុំពេញចិត្តចង់ស្នាក់នៅទីនោះយ៉ាងប្រាកដ។ វាលើសពីអ្វីដែលយើងបានរំពឹងទុក គ្រប់បែបយ៉ាងមិនអាចគណនាបាន ដែលសណ្ឋាគារពិតជាមានភាពទំនើបខ្ពស់, មានបុគ្គលិកឆ្នើម និងអាហារឈ្ងុយឆ្ងាញ់។


ចំពោះលោក Timothy វិញ បានបញ្ចេញយោបល់នៅលើគេហទំព័រកក់សណ្ឋាគារឈ្មោះ Agoda ថា: អ្វីៗទាំងអស់អំពីសណ្ឋាគារ ដែលជាដំណាក់កាលដំបូងនោះគឺបុគ្គលិកត្រូវបានបណ្តុះបណ្តាលយ៉ាងប៉ិនប្រសប់ និងមានមន្តស្នេហ៍។ ដោយឡែកអាហារវិញអស្ចារ្យមែនទែន។ ចំណែកបន្ទប់វិញ គឺល្អប្រណីត និងមានផាសុខភាពបំផុត។ ខ្ញុំបានស្នាក់នៅរយៈពេលប្រាំបួនថ្ងៃ ជាមួយនឹងក្តីសុខដ៏រីករាយគ្រប់នាទីតែម្តង។


សារបញ្ចេញយោបល់មួយនេះ បានអះអាងថា នេះជាសណ្ឋាគារដ៏ល្អបំផុតតែមួយគត់ក្នុងចំណោមបទពិសោធនៃការស្នាក់នៅសណ្ឋាគាររបស់ខ្ញុំ នៅក្នុងរយៈពេល ៦ យប់។ សេវាកម្មយ៉ាងល្អប្រកបដោយបទពិសោធន៍, កន្លែងទទួលភ្ញៀវ, ភោជនីយដ្ឋាន, អាងហែលទឹកទំនើប, ក្លឹបហាត់ប្រាណ និងបន្ទប់អនាម័យជាដើម។ ប្រាកដណាស់ខ្ញុំបាទនឹងត្រឡប់មកស្នាក់នៅម្តងទៀត!! នេះជាសម្តីរបស់លោក Markel ដែលបានបង្ហាញនៅក្នុងគេហទំព័រ Hotels.com



បន្ថែមពីនេះទៀត ក៏មានការបញ្ជាក់ពី Vancouver នៅគេហទំព័រ Expedia យ៉ាងដូច្នេះថា:
សេវាកម្មល្អប្រសើរ, បុគ្គលិកមានការបណ្តុះបណ្តាលនិងយកចិត្តទុកដាក់ខ្ពស់ រួមទាំង អាហារ និងភេសជ្ជៈ មានរសជាតិឆ្ងាញ់ថែមទៀត។ និយាយទៅសណ្ឋាគារនេះ ជាកន្លែងស្នាក់នៅមួយល្អបំផុតនៅក្នុងខេត្តសៀមរាប។ ខ្ញុំបានចំណាយពេលចំនួន ៥ ថ្ងៃនៅទីនោះ ហើយពិតជារីករាយខ្លាំងណាស់។


មួយវិញទៀតភ្ញៀវទេសចរមានគណនីឈ្មោះ Grandview301 បានសរសេររៀបរាប់តាមរយៈគេហទំព័រកក់សណ្ឋាគារពី TripAdvisor.com ថា´គួរឱ្យសរសើរ!! នៅខណៈពេលដែលអ្នកបានបោះជំហានទៅកាន់សណ្ឋាគារសូហ្វីតែល អ្នកនឹងទទួលបានអារម្មណ៍មួយយ៉ាងពេញចិត្តក្នុងការជ្រើសរើសសណ្ឋាគារនេះសម្រាប់ស្នាក់នៅ។ ក្រុមការងារសណ្ឋាគារពិតជាមានភាពរាក់ទាក់ និងស្វាគមន៍យ៉ាងកក់ក្តៅ ដែលអាចធានាឱ្យបានថាការស្នាក់នៅរបស់លោកអ្នកនៅក្នុងសណ្ឋាគារគឺប្រកបដោយភាពអស្ចារ្យ។


លោកអ្នកនឹងមិនខកបំណង!! ទីកន្លែងមានទេសភាពពណ៌ខៀវស្រងាត់ និងមានភាពសម្បូរបែប ដែលមនុស្សគ្រប់គ្នារំពឹងចង់បានពីការស្នាក់នៅក្នុងរីសតលំដាប់ផ្កាយ ៥ ។ អ្នករាល់គ្នានៅទីនេះ បានបង្ហាញការយកចិត្តទុកដាក់យ៉ាងពិតប្រាកដចំពោះភ្ញៀវដើម្បីធានាថាការស្នាក់នៅរបស់ភ្ញៀវគឺមានផាសុកភាព។ ប្រសិនបើអ្នកមានឱកាសបានមកស្នាក់នៅ អ្នកត្រូវតែកក់តុអាហាររបស់មេចុងភៅ ដែលនឹងធ្វើឱ្យអ្នកទទួលបាននូវបទពិសោធន៍ថ្មីជាមួយនឹងរសជាតិអាហារយ៉ាងឈ្ងុយឆ្ងាញ់! បន្ទប់គេងក៏ត្រូវបានរៀបចំយ៉ាងល្អនិងមានផាសុកភាពបំផុត។ សូមធានាថា! នៅពេលដែលបានចូលហើយ អ្នកនឹងមិនចង់ចាកចេញនោះទេ!! អំពីសណ្ឋាគារសូហ្វីតែលអង្គរភូគីត្រា ហ្គោលអេនស្ប៉ា រីសតសណ្ឋាគារសូហ្វីតែលអង្គរភូគីត្រា ហ្គោលអេនស្ប៉ា រីសត បានចាប់ផ្តើមបើកនៅឆ្នាំ២០០០ ដែលជាកន្លែងដ៏ស្រស់ស្អាតមួយនៅជាយក្រុងភាគខាងជើងនៃខេត្តសៀមរាប។ សណ្ឋាគារដមានបន្ទប់សរុបចំនួន ២៣៨ បន្ទប់ ដែលត្រូវបានរៀបចំឡើងក្នុងចំណោមអគារខ្ពស់ ៗ ដែលមានលំអនូវការតុបតែងក្នុងរចនាបទបារាំង និងមានសួនច្បារពោពេញទៅដើមត្នោតស្រស់បំព្រង ក្នុងនោះក៏មានអាងហែលទឹកយ៉ាងធំទូលាយ ដែលមានទេសភាពស្រស់ស្អាតនិងមានស្រះទឹកព័ទ្ធជុំវិញ។


ភាពអស្ចារ្យដែលស្តែងចេញពីប្រាសាទអង្គរវត្ត ដោយគ្រាន់តែចំណាយពេល ១០ នាទី ធ្វើដំណើរទៅទិសខាងជើងដោយផ្ទាល់ឆ្លងកាត់មហាវិថី Rue Charles de Gaulle នោះសណ្ឋាគារ នឹងជាពេលវេលាចាប់ផ្តើមថ្ងៃថ្មីរបស់អ្នក ជាមួយនឹងអាហារប៊ូហ្វេដ៏ឈ្ងុយឆ្ងាញ់នៃអាហារពេលព្រឹកបែបលោកខាងលិច, បរិភោគផ្លែឈើស្រស់ក្នុងស្រុក, គុយទាវ និងបង្អែម នៅភោជនីយដ្ឋាន Citadel ដែលត្រូវធ្វើដំណើរឆ្ពោះទៅភាគខាងជើងនៃរមណីយដ្ឋានអង្គរ ឬខាងត្បូងចូលក្នុងទីក្រុងសម្រាប់ដំណើរកម្សាន្តពេលព្រឹកយ៉ាងរីករាយ។ បន្ទាប់ពីធ្វើដំណើរត្រឡប់មកកាន់សណ្ឋាគារវិញ លោកអ្នកនឹងមានភាពត្រជាក់អារម្មណ៍នៅក្នុងអាងហែលទឹកដ៏ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ហើយលោកអ្នកអាចកុម្ម៉ង់ស្រាក្រឡុកពី Serpent Bar បានថែមទៀតផង។ ឬលោកអ្នកអាចធ្វើដំណើរទៅទិសខាងលិច ដើម្បីទស្សនាកម្សាន្តនៅសួនត្បូងមរកតនៃក្លឹបវាយកូនហ្គោលដែលមានចំនួន ១៨ រន្ធ មានឈ្មោះថា Phokeethra Country Club។  ហើយនៅពេលថ្ងៃលិច លោកអ្នកអាចអង្គុយនៅលើបឹងសុបិនមួយនៅរបស់មូហ៊ត ដែលជាកន្លែងមានម្ហូបបារាំងដ៏អស្ចារ្យដូចជា ប៊្រីតធីនីជាមួយនឹងស្រាសំប៉ាញ ឬបង្កង bisque risotto ដែលត្រូវបានបម្រើនៅលើក្រណាត់ពណ៌ស អមដោយពន្លឺភ្លើងទៀនយ៉ាងរ៉ូមែនទិក សាមសមនឹងលោក ហេនរី ម៊ូហត គឺជាអ្នករុករកជនជាតិបារាំងដ៏ល្បីល្បាញម្នាក់នាសតវត្សរ៍ទី ១៩ ដែលបាន“ រកឃើញ” ប្រាសាទអង្គរវត្តនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។


អត្ថបទដោយៈ សំណាង