About Me

header ads

មិនឃាត់មិនបាន! FA សម្រេចឲ្យគ្រប់ប្រកួតទាំងអស់នៅ Premier League លេងដោយបិទរបងស្តាត

សមាគមបាល់ទាត់ប្រទេសអង់គ្លេសហៅកាត់ FA បានសម្រេចឲ្យការប្រកួតទាំងអស់នៅក្របខណ្ឌលីគកំពូល Premier League ត្រូវលេងដោយបិទរបងស្តាតមិនឲ្យមានអ្នកគាំទ្រចូលទស្សនាឡើយ។ ការសម្រេចចិត្តដ៏ធំមួយនេះត្រូវបានធ្វើឡើងក្រោយស្ថានភាពនៃការឆ្លងមេរោគ Covid-19 នៅទ្វីបអឺរ៉ុបកាន់តែធ្ងន់ធ្ងរទៅៗ។ តាមប្រភពពី Joe.co.uk បានឲ្យដឹងថា គ្រប់ប្រកួតទាំងអស់នៅក្នុងប្រទេសអង់គ្លេសត្រូវបាន FA សម្រេចមិនអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលទស្សនាផ្ទាល់ទៀតឡើយដោយអ្នកគ្រប់គ្រងតាមក្លិបនីមួយៗត្រូវបិទរបងស្តាត។ ទោះយ៉ាងនេះក្តី ការប្រកួតនឹងបន្តដល់ចប់រដូវកាលដោយមិនមានពន្យារ ឬព្យួរឡើយ។ សម្រាប់អ្នកដែលបានកក់សំបុត្រចូលទស្សនារួចនឹងទទួលបាន Link ផ្សាយបន្តផ្ទាល់ការប្រកួតដែលអាចបើកមើលតាមអនឡាញបានយ៉ាងច្បាស់ភ្នែក។ លើសពីនេះទៅទៀត FA សហការជាមួយអាជ្ញាធរតាមតំបន់ហាមមិនឲ្យមានការជួបជុំប្រមូលផ្តុំគ្នាមើលការប្រកួតតាមទៀមស្រាទៀតឡើយ។ សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់លីគកំពូលអង់គ្លេសបានឈានមកដល់សប្តាហ៍ទី២៩ហើយ ខណៈដែលការប្រកួតនៅសល់ត្រឹម៩ប្រកួតប៉ុណ្ណោះនឹងចប់រដូវកាល ពោលរដូវកាលឆ្នាំ២០១៩-២០២០នេះគ្រោងនឹងបញ្ចប់ជាស្ថាពរនៅត្រឹមសប្តាហ៍ទី២ នៃខែឧសភាខាងមុខនេះ។ ខណៈពេលនេះក្រុមហង្សក្រហម Liverpool កំពុងតែឈរនៅលេខ១កំពូលតារាងមាន៨២ពិន្ទុនាំមុខក្រុមលេខ២ Manchester City រហូតដល់ទៅ៥៧ពិន្ទុឯណោះធ្វើឲ្យពួកគេអាចក្លាយជាជើងឯកមុនប្រកួតទី៣៨ ប្រសិនបើគេឈ្នះត្រឹមតែ២ប្រកួតចុងក្រោយនេះប៉ុណ្ណោះ។