About Me

header ads

អាជ្ញាធរខេត្តស្ទឹងត្រែង បន្តជួលអគារសណ្ឋាគារសេកុងស្តារសម្រាប់ធ្វើជាមន្ទីរពេទ្យពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩( Covid.19 )

ស្ទឹងត្រែងៈ ដោយតបតាមអនុសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃ២៥មីនា២០២០នេះអាជ្ញាធរខេត្តស្ទឹងត្រែង ដឹកនាំដោយ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត បានដឹកនាំក្រុមការងារ ប្រយុទ្ធប្រឆាំងជំងឺកូវិដ១៩ចុះត្រួតពិនិត្យនិងធ្វើកិច្ចសន្យាជួលអគារមួយកន្លែងទៀតនៅសណ្ឋាគារ សេកុងស្តារ ដែលមានបន្ទប់ រហូតដល់ ៣៣ បន្ទប់ បន្ទាប់ពីជ្រើសយកអគារនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តស្ទឹងត្រែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មាន ៦០ បន្ទប់ សម្រាប់ត្រៀមបង្ការ និង ការពារ ក្នុងពេលដែល ជំងឺ កូវិដ ១៩ ផ្ទុះឡើងក្នុងទឹកដីខេត្តស្ទឹងត្រែង ធ្វើជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩( Covid19 )។

ឯកឧត្តម ម៉ុម សារឿន បានជំរុញដល់ក្រុមការងារប្រយុទ្ធជាមួយជំងឺកូវិដ១៩ឲ្យបន្តកិច្ចប្រយុទ្ធប្រឆាំងជាមួយជំងឺមួយនេះ ដែលកំពុងរីករាលដាល ក្នុងប្រទេសកម្ពុជា ពិសេសគ្រប់មន្ទីរ អង្គភាព ដែលពាក់ព័ន្ធ ដែលជាក្រុមការងារប្រយុទ្ធជាមួយជំងឺកូវិដ១៩ត្រូវធ្វើយ៉ាងណាមានវិធានការ ដើម្បីធ្វើការផ្សាយដល់ពួកគាត់ ដែលជាប្រជាពលករ ចំណាក់ ស្រុក ដែលទើបមកវិញ ត្រូវ ដាក់ ខ្លួនឯងឲ្យ នៅឆ្ងាយ ពី បងប្អូន ក្រុមគ្រួសារ រឺ អ្នកជិតស្និទ្ធ ឲ្យបាន ១៤ ថ្ងៃ ដើម្បី បង្ការកុំឲ្យឆ្លង ជំងឺ មួយនេះ ដ៏អ្នកដទៃ ពិសេស បើមាន អាការៈ ដូច ក្រសួងសុខាភិបាល បានធ្វើណែនាំត្រូវ ជំរុញឲ្យពួកគាត់ ប្រញាប់ប្រញាល់ទៅរក ក្រុមគ្រូពេទ្យ ដើម្បីពិនិត្យ និង ព្យាបាល បើមានផ្ទុកនូវជំងឺ កាច់សាហាវ មួយនេះ ។

ជាចុងក្រោយ ឯកឧត្តម ម៉ុម សារឿន បានធ្វើណែនាំជំរុញ ដល់អ្នកពាក់ព័ន្ធ ឲ្យបន្តចុះ ត្រួតពិនិត្យ ទៅ សណ្ឋាគារមួយចំនួនទៀត ដើម្បីបម្រុងបន្ថែម ប្រសិនបើចាំបាច់យើងបន្តជួល សណ្ឋាគារ នៅក្រុងស្ទឹងត្រែង បន្ថែមទៀត ។