About Me

header ads

ត្រូវពិនិត្យដោយមន្ត្រីជំនាញជាទៀងទាត់ ដើម្បីធានាទប់ស្កាត់ការឆ្លងវីរុសCovid19

ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអ៊ាង បានថ្លែង នាព្រឹកថ្ងៃទី១៧ មីនា ២០២០ ថា ផ្ទះសំណាក់ សណ្ឋាគារ ក្លឹបកម្សាន្ត នានាក្នុងក្រុងសែនមនោរម្យ និងត្រូវពិនិត្យដោយមន្ត្រីជំនាញជាទៀងទាត់ ដើម្បីធានាទប់ស្កាត់ការឆ្លងវីរុសCovid19 ដែលប្រជាពលរដ្ឋកំពុងព្រួយបារម្ភខ្លាំង។មិនត្រឹមតែប៉ុនណោះគ្រប់ការធ្វើដំណើររបស់ជនបរទេសចូលមកក្នុងខេត្តមណ្ឌលគិរី ក៏មានការពិនិត្យជាមុនពីក្រុមមន្ត្រីជំនាញផងដែរ។

ស្តែងនៅថ្ងៃទី១៦ មីនា នៅចំណុចគោលដៅជាប់ព្រំប្រទល់ខេត្តក្រចេះ មណ្ឌលគិរី លើបណ្តោយផ្លូវជាតិលេខ៧៦ កម្លាំងចម្រុះរបស់នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តមណ្ឌលគិរី បានធ្វើការរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនឹងបទបញ្ជាថ្មី នូវករណីសង្ស័យ ដើម្បីពិនិត្យមើលកំដៅ ទៅលើនាក់ធ្វើដំណើរចូលមកខេត្តមណ្ឌលគិរី លើរថយន្ត ដែលជា ជនជាតិបរទេស នឹងជនជាតិខ្មែរអ៊ីស្លាម។

ក្នុងសកម្មភាពនោះដឹកនាំបទបញ្ជាដោយឧត្តមសេនីយ៍ត្រី ចាន់ ទិត្យ ស្នងការរងខេត្តមណ្ឌលគិរី និងមានការចូលរួមពី មន្ត្រីនគរបាលចរាចរណ៍ កងកម្លាំងអន្ត រា គមន៍ នគរបាលអន្តោប្រវេសន៍ កងកម្លាំងអាវុធហត្ថ ប្រធានមន្ទីរសុខាភិបាលខេត្ត និងបុគ្គលឹកពេទ្យជំនាញ ។

លោក ចាន់ ទិត្យ បានឲ្យដឹងថា កម្លាំងចម្រុះសរុបរួម ចំនួន ២៤ រូប បានធ្វើការចុះអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងអនុវត្តន៍បទបញ្ជាថ្មី ករណីត្រួតពិនិត្យ ជនជាតិម៉ាឡេស៊ី និងជនជាតិខ្មែរឥស្លាមក្នុងករណី សង្ស័យផ្ទុកជំងឺ Covid 19 ជាប្រចាំ ដែលធ្វើដំណើរលើរថយន្ត គ្រប់ប្រភេទចូលមកទឹកដីនៃខេត្តមណ្ឌលគិរី។ចំពោះច្រកទ្វាទ្វេរភាគីទាំងបី ដែលមានការចេញចូលរវាងពលរដ្ឋកម្ពុជានិងវៀតណាម ក៏មានមន្ត្រីសុខាភិបាលត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ផងដែរ។

ជុំវិញវិធានការខាងលើនេះ លោក ស្វាយ សំអ៊ាង បានបញ្ជាក់ថា នេះគឺជាវិធានការការពាររបស់អាជ្ញាធរដែលត្រួតពិនិត្យជនបរទេសចេញ-ចូលក្នុងខេត្ត ជៀសវាងមានជំងឺអីមួយដោយយើងមិនបានដឹង ហើយបង្កការឆ្លងនៅក្នុងខេត្តយើងតែប៉ុណ្ណោះ ។ព្រោះមិនអាចសន្និដ្ឋានបាននោះទេ ដូច្នេះអាជ្ញាធរត្រូវមានវិធានការបង្ការទប់ស្កាត់ តាមគ្រប់រូបភាពយ៉ាងដូច្នេះហើយ។លោកបន្ថែមថា អាជ្ញាធរនឹងដាក់វិធានការពិនិត្យការស្នាក់នៅ នៅតាមផ្ទះសំណាក់និងសណ្ឋាគារមួយ ចំនួនទៀតផងដែរ។

ទោះជាយ៉ាងណាគិតត្រឹមព្រឹកថ្ងៃទី១៧ មីនា នៅមិនទាន់មានសេចក្តីរាយការណាមួយ អំពីករណីសង្ស័យពីវីរុសដ៏សាហានេះ ក្នុងខេត្តមណ្ឌលគិរីឡើយ៕