About Me

header ads

ចូលរួមទប់ស្កាត់ជំងឺឆ្លង Covid ! សហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រកាសផ្អាកការប្រកួតប្រដាល់បណ្ដោះអាសន្ន

ចូលរួមទប់ស្កាត់ជំងឺឆ្លង Covid ! សហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រកាសផ្អាកការប្រកួតប្រដាល់បណ្ដោះអាសន្ន

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកបណ្ដោះអាសន្ន ការប្រកួតកីឡាប្រដាល់គុនខ្មែរ នៅតាមបណ្ដាស្ថានីយ៍ទូរទស្សន៍ដៃគូសហការណ៍អភិវឌ្ឍន៍ក្នុងស្រុកទាំងអស់ ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នេះតទៅ ។

នៅក្នុងលិខិតជូនដំណឹង របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ  ដែលចុះហត្ថលេខាដោយ ឯកឧត្តម តែម ម៉ឺន បានអោយដឹងថា ស្របតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក នាយករដ្ឋមន្ត្រី នៃព្រះរាជាណាក្រកម្ពុជា ស្ដីពីការទប់ស្កាត់ការីករាលដាលនៃវីរុសCovid-19 និងស្របតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលអំពីការជូនដំណឹងនៃការរិករាលដាលនៃវីរុសCovid-19 នៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅលើសកលលោកយើងនេះ។

 តែដោយសារមានសំណូមពរ ពីបណ្ដាស្ថានីយ៍ ទូរទស្សន៍ចំនួន៤ ដែលបានរៀបចំការប្រកួតប្រចាំសប្ភាហ៍របស់ខ្លួនរួចជាស្រេច ព្រមទាំងមានសមាសភាពកីឡាករ គ្រប់ចំនួនហើយនោះ បានស្នើសុំធ្វើការប្រកួតបិទទ្វារ ដើម្បីបញ្ចប់សប្ភាហ៍របស់ខ្លួនសិន គឺនៅថ្ងៃទី២១ ២២ និង២៣ ដោយមិនតម្រូវអោយមានអ្នកចូលទស្សនា និងកំណត់ចំនួន មនុស្ស មានកីឡាករ អ្នកអោយទឹក និងគណៈកម្មាការប្រកួតមិនអោយលើសពីចំនួន៥០ នាក់នោះទេ។