About Me

header ads

លោកជំទាវ​ មិថុនា​ ភូថង​ អញ្ជើញចុះសួរសុខទុក្ខ​ និងចូលរួមអបអរសាទរបុរសខ្មែរម្នាក់អាយុ៥៧ឆ្នាំ​ នៅខេត្តកោះកុង ដែលបានជាសះស្បើយពីជំងឺ Covid-19

កោះកុង ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០លោកជំទាវ​ មិថុនា​ ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះសួរសុខទុក្ខ​ និងចូលរួមអបអរសាទរបុរសខ្មែរម្នាក់អាយុ៥៧ឆ្នាំ​ បានចេញពីមន្ទីរពេទ្យ និងវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញហើយ បន្ទាប់ពីរូបគាត់បានសម្រាក និងទទួលការព្យាបាលអស់រយះពេលជាច្រើនថ្ងៃនៅក្នុងបន្ទប់ដាច់ដោយឡែកនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បន្ទាប់ពីបានធ្វើតេសលើសំណាកជាលើកទី៣ឃើញថាទទួលបានលទ្ធផលអវិជ្ជមាន ជាមួយគ្នានេះដែរ ។​

លោកជំទាវអភិបាលខេត្ត បានលើកឡើងថាការថែទាំ​ ការព្យាបាល​ ជាកត្តាចាំបាច់មួយ​ ប៉ុន្តែ​អ្វីដែលជាបញ្ហាអាទិភាពបំផុត គឺ​វិធានការការចម្លងថ្មី​ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់​ និងការអបំរំការពារការចម្លង​ ព្រោះមេរោគកូរូណានេះឆ្លងណាស់តាមផ្លូវដង្ហេីម​ ហេីយមានប្រភេទ​ (​serotype) ផ្សេងៗគ្នា​ និងកំរិតជាតិពុលរបស់វាក៏ខុសគ្នាដែរ។

ជាមួយគ្នានេះផងដែរ សូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួម ថែរក្សាអនាម័យ ជាប្រចាំ ព្រមទាំងគោរពតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ដោយឡែកព័ត៌មានពាក់ព័ន្ធ និងជំងឺ Covid-19 ត្រូវតាមដានតាមរយៈក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា តែមួយគត់៕

ជាចុងក្រោយ​លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ក៏បានផ្តាំផ្ញើរអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានការសង្ស័យថាខ្លួនមានអាការៈមិនស្រួលដូចជាក្តៅខ្លួនខ្លាំង ក្អក ផ្តាសសាយ ថប់ដង្ហើម ចុករោយសាច់ដុំ មេត្តាទំនាក់ទំនងមកកាន់មន្ត្រីសុខាភិបាលដើម្បីធ្វើការពិនិត្យ ព្រោះការព្យាបាលមិនមែនជាការពិបាកនោះទេ អ្វីដែលពិបាកគឺការទប់ស្កាត់មិនអោយមានការឆ្លងរីករាលដាលទៅវិញនោះទេ ។