About Me

header ads

កម្លាំងមានសមត្ថកិច្ចឃាត់ខ្លួននារីអ្នកលក់តាមអនឡាញម្នាក់ ក្រោយពីបង្ហោះលក់ថ្នាំព្យាបាលជំងឺ COVID-19

កម្លាំងមានសមត្ថកិច្ចឃាត់ខ្លួននារីអ្នកលក់តាមអនឡាញម្នាក់ ក្រោយពីបង្ហោះលក់ថ្នាំព្យាបាលជំងឺ COVID-19នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង

កាលពីថ្ងៃទី២៥ ខែមីនា​ ឆ្នាំ២០២០​ វេលាម៉ោង១៧និ៣០នាទី​ កម្លាំងនៃ នាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា​ ក្រសួងមហាផ្ទៃ​បានសហការជាមួយអធិការដ្ឋានបឹងកេងកងដោយមានការអនុញ្ញាតិពីអយ្យការអមសាលារាជធានីភ្នំពេញ បានអញ្ចេីញ​ឈ្មោះ​ កង​ សម្បត្តិនី​ ភេទស្រី​ អាយុ២៥ឆ្នាំ​ ស្នាក់នៅផ្ទះជួលលេខ១២៨​ ផ្លូវ៤៣០​ ក្រុមទី០២​ ភូមិ១​ សង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញមុខរបរ​ អាជីវកម្ម​អនឡាញ​ ពាក់ព័ន្ធករណី​ ផ្សព្វផ្សាយលក់ថ្នាំដែលគ្មានបញ្ជិកា​ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល​ មកធ្វេីការសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល​ ទំនប់ទឹក។

ដោយកាលពីថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ២០២០​ កន្លងមកនេះឈ្មោះ​ កង​ សម្បត្តិនី​ បានប្រេីប្រាស់ទំព័រហ្វេសប៊ុកឈ្មោះ​ Eva  Cambodia  ដេីម្បីបង្ហោះលក់ថ្នាំ​ Chloramine B  ជាសាធារណ:​នៅក្នុងបណ្ដាយសង្គមហ្វេសប៊ុក​ ប៉ុន្ដែ​ ឈ្មោះ​ កង​ សម្បត្តិនី​ មិនទបានបញ្ជារទិញពីបរទេសមកនោះទេ​ ដោយសារ ខ្លួនមិនទាន់ស្នេីរសុំសិទ្ធពីក្រសួងសុខាភិបាល​ ហេីយក៏មិនទាន់មានអតិថិជនបញ្ជារទិញនៅឡេីយដែរ។  រហូតដល់ថ្ងៃទី២៤​ ខែមីនា​ ឆ្នាំ២០២០​ ទើប​ឈ្មោះ​ កង​ សម្បត្តិនី​ បានឃេីញទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល​ ដែលបានបញ្ជាក់ថាថ្នាំដែលខ្លួនបានបង្ហោះក្នុងហ្វេសប៊ុស​ Eva Cambodia  នោះមិនបានចុះបញ្ជីរត្រឹមត្រូវនោះទេ​។

​ក្រោយពីធ្វេីការសារភាព និងទទួលការសិក្សាអប់រំ ព្រមានពីមន្ត្រីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យារួចមកឈ្មោះ​ កង​ សម្បត្តិនី​ ភេទស្រី​ អាយុ២៥​ ត្រូវបានឯកភាពពីអយ្យការសាលាដំបូងរាជធានីភ្នំពេញអោយធ្វេីកិច្ចសន្យា​និងមានការធានាពីបងស្រី  នឹងបានត្រលប់អោយទៅលំនៅដ្ឋានវិញតែត្រូវស្ថិតនៅក្នុងការ ឃ្លាំមើលរបស់សមត្ថកិច្ច។