About Me

header ads

អាជ្ញាធរក្រុងស្រុកទូទាំងខេត្តស្វាយរៀងចុះផ្សព្វផ្សាយ អប់រំ ពីវិធីការពារខ្លួនពីជំងឺ COVID-19 ទោះក្នុងខេត្តស្វាយរៀងមិនទាន់មានពលរដ្ឋណាម្នាក់ឆ្លងជំងឺនេះក៏ដោយនោះ

ខេត្តស្វាយរៀង៖ ខណៈពេលដែលជំងឺ COVID-19 កំពុងរាតត្បាតពាសពេញពិភពលោក ដែលបណ្តាលឱ្យមនុស្សឆ្លង និងស្លាប់រាប់ពាន់នាក់ អាជ្ញាធរខេត្តស្វាយរៀង បានចុះធ្វើការផ្សព្វផ្សាយអប់រំ អំពីវិធីការពារខ្លួន ហើយក្នុងនោះ មន្ទីរសុខាភិបាលខេត្តស្វាយរៀងក៏ដូចជាអាជ្ញាធរខេត្តស្វាយរៀង បានចុះអប់រំ នៅតាមហាងកាហ្វេ ហាងលក់បាយគុយទាវ និងតាមទីជនបទ ឲ្យបានយល់ នឹងនាំគ្នាការពារខ្លួនពីជម្ងឺមួយនេះ។

យោងតាមមន្ត្រីបម្រើការងារ នៅតាមសាលាក្រុង-ស្រុកទាំង៨ នៅខេត្តស្វាយរៀង បានបង្ហាញសារដល់ពលរដ្ឋថា ដើម្បីចូលរួមទប់ស្កាត់ និងបង្ការជំងឺ COVID-19 ដែលជាជំងឺដ៏សាហាវមួយកំពុងតែរាតត្បាតខ្លាំង នៅពាសពេញពិភពលោក នៅតាមបណ្តាស្រុក ក្រុងមានក្រុមមន្ត្រីជំនាញបាញ់ថ្នាំសម្លាប់មេរោគ ដាក់ទឹកអាល់អាកុលលាងដៃ និងម៉ាស៊ីនវាស់កម្លាំងជាដើម។

ហើយចំពោះពលរចំណាកស្រុក ត្រឡប់មកវិញ ត្រូវនៅឆ្ងាយពីគ្រួសារ ១៤ថ្ងៃ ហើយបើមានរោគសញ្ញាមិនស្រួល ត្រូវរាយការណ៍មកអាជ្ញាធរជាបន្ទាន់។

សូមបញ្ជាក់ថា បើទោះបីជាខេត្តស្វាយរៀង មិនទាន់មានអ្នកឆ្លងជំងឺ COVID-19 ក្តី តែនៅចំពោះមុខវិធានការទប់ស្កាត់ និងបង្ការជំងឺ COVID-19 រដ្ឋបាលខេត្តស្វាយរៀង ក៏បានត្រៀមរៀបចំទីតាំងអគារ ដែលមានបន្ទប់ដាច់ដោយឡែកបន្ថែមទៀត សម្រាប់គ្រប់មន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ឱ្យបានស្របតាមវិធានវេជ្ជសាស្ត្រ ហើយក៏បានត្រៀមសម្ភារធនធានមនុស្ស សម្រាប់ត្រៀមលក្ខណៈសម្បត្តិ ដែលអាចកើតមានឡើង ជាយថាហេតុផងដែរ។

ម៉្យាងវិញទៀតបានរៀបចំក្រុមវេនប្រចាំការតាមដានស្ថានភាពសុខភាពទូទៅប្រចាំថ្ងៃ ដែលមានអនុប្រធានលេខាធិការដ្ឋានជាប្រធានក្រុមវេននីមួយៗ ដើម្បីងាយស្រួលអន្តរាគមន៍ និងគ្រប់គ្រង់ស្ថានភាពជាក់ស្តែងដែលអាចកើតមាន អប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីឆ្លងជំងឺ COVID-19 ដោយត្រូវចេះការពារខ្លួនដោយរស់នៅស្អាត ហូបស្អាត និងចេះអនាម័យខ្លួនប្រាណ ពិសេសលាងដៃនឹងសាប៊ូ ឬអាកុល ឱ្យបានជាប់ជាប្រចាំ ក្រុមការងារឆ្លើយតបបន្ទាន់ (RRT) ត្រូវចុះទៅបន្ទាន់ពេលដែលមានអ្នកសង្ស័យដែលមករកសេវានៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកនានា នៅតាមស្រុក ក្រុង។