About Me

header ads

មុនរំសាយការប្រមូលផ្ដុំ អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាឆ្លៀតផ្ដាំផ្ញើអំពីអនាម័យដើម្បីការពារជំងឺ COVID-19

មុនរំសាយការប្រមូលផ្ដុំ អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាឆ្លៀតផ្ដាំផ្ញើអំពីអនាម័យដើម្បីការពារជំងឺ COVID-19

ក្រសួងអប់រំ យុវជន និងកីឡា សម្រេចរំសាយការប្រមូលផ្ដុំហ្វឹកហាត់ ការបរិភោគអាហារ និងការស្នាក់នៅរួមគ្នា របស់ក្រុមកីឡាករ-កីឡាការិនីថ្នាល ទាំង៣២ប្រភេទកីឡា ជាបណ្ដោះអាសន្ន ក្នុងឆ្នាំ២០២០ នេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាយដាលនៃវីរុសកូវីត១៩ (COVID-19)។

មិនព្រងើយកន្តើយចំពោះសុខសុវត្ថិភាពកីឡាកររបស់ខ្លួន លោក ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា មុននឹងកីឡាករកីឡាការិនី វិលត្រលប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ បានប្រជុំណែនាំស្ដីពីការថែទាំអនាម័យខ្លួនប្រាណ ការលាងសំអាតដៃដោយសាប៊ូឬអាល់កុល និង ចៀសវាងការប្រមុំផ្ដុំគ្នា  ដែលនេះគឺស្របទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺ COVID-19 ។

លោកអគ្គលេខាធិការដែលបានបីបាច់និងមើលថែកីឡាករទាំងអស់ប្រៀបដូចជាកូនជាចៅ មានក្ដីសង្ឃឹមថារយះពេលដ៏ខ្លីខាងមុខ វិបត្តិនៃជំងឺជាសកលនឹងអាចដោះស្រាយហើយ ហើយលោកនឹងអាចបានជួបជាមួយនឹងកីឡាករទាំងអស់វិញ។ នេះបើយោងតាមសំណេររបស់លោកបានបង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ។

សំណេររបស់លោកមានអត្ថន័យយ៉ាងដូច្នេះ៖  “កាលពីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ មុនកីឡាករ កីឡាការិនី វិលត្រលប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ  យើងបានធ្វើការប្រជុំណែនាំ អំពីអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺ COVID-19 សង្ឃឹមថារយះពេលខ្លីខាងមុខ យើងជួបគ្នាវិញកូនៗ ដើម្បីបន្តការងារឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ទាំងអស់គ្នា Good Night to my World Family ” ៕