About Me

header ads

Covid-19 ! សហព័ន្ធកីឡាយុទ្ធក្រមខមកម្ពុជាសម្រាកហ្វឹកហាត់ក្បាច់គុនមួយរយះ

Covid-19 ! សហព័ន្ធកីឡាយុទ្ធក្រមខមកម្ពុជាសម្រាកហ្វឹកហាត់ក្បាច់គុនមួយរយះ

សហព័ន្ធកីឡាយុទ្ធក្រមខមកម្ពុជា បានប្រកាសជូនដំណឹងដល់គ្រូបង្វឹក និងសិស្សសមាជិកទាំងអស់អោយបានជ្រាបថា៖ ដើម្បីចូលរួមទប់ស្កាត់នៃការរីករាលដាលជំងឺរលាកដង្ហើម កូវីដ-១៩ សហព័ន្ធកីឡាយុទ្ធក្រមខមកម្ពុជាសម្រេចដាក់អោយសម្រាកហ្វឹកហាត់ក្បាច់គុនមួយរយះ ចាប់ពីថ្ងៃច័ន្ទ ៨រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែ មីនា ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី។

សូមបញ្ជាក់ថា តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គិតមកដល់ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២០នេះ បានរកឃើញអ្នកវិជ្ជមានវីរុសកូរ៉ូណាថ្មី Coivd-19 សរុបចំនួន២៤នាក់ ហើយក្នុងនោះបានជាសះស្បើយ១នាក់៕