About Me

header ads

ទ្រីយ៉ាត្លុងផ្អាកចេញទៅក្រៅដោយសារ វិបត្តិនៃជំងឺ Covid-19

ទ្រីយ៉ាត្លុងផ្អាកចេញទៅក្រៅដោយសារ វិបត្តិនៃជំងឺ Covid-19 

សហព័ន្ធកីឡាទ្រីយ៉ាងត្លុងកម្ពុជា បានសម្រេចផ្អាកការទៅចូលរួមការប្រកួតអន្តរជាតិ-តំបន់ និងការប្រជុំនានាក្នុងឆ្នាំ២០២០ ស្របតាមការជូនដំណឹងរបស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងអន្តរជាតិ ហៅកាត់ថា ITU ដោយសារបញ្ហា ការីករាលដាល ជំងឺកូរូណា COVID-19 ទូទាំងសកលលោក នេះបើយោងតាមការអោយដឹងពីសំណាក់លោក ងិន សុបញ្ហា ជាអគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាងត្លុងកម្ពុជា។ លោក ងិន សុបញ្ហា សហព័ន្ធកីឡាទ្រីយ៉ាងត្លុងកម្ពុជា បានទទួលសារអេឡិចត្រូនិច ពីសហព័ន្ធកីឡាទ្រីយ៉ាត្លុង អាស៊ី និង សហព័ន្ធកីឡាទ្រីយ៉ាត្លុងអន្តរជាតិ ស្ដីពីការលុបចោល ក៏ដូចជាការពន្យាពេល កិច្ចប្រកួតអន្តរជាតិ-តំបន់ ប្រចាំឆ្នាំ២០២០ ដើម្បីទប់ទល់និងវិបត្តិជំងឺកូរ៉ូណា COVID-19នេះ ។ លោក ងិន សុបញ្ញា បានបន្ថែមទៀតថា ក្នុងនាមជាពលរដ្ឋកម្ពុជា ដើម្បីចូលរូមទប់ស្កាត់នូវបញ្ហាទាំងនេះត្រូវតែយល់ដឹងច្បាស់អំពីជំងឺដែលបង្ករដោយវីរុសកូរ៉ូណា (Covid-19) ពិសេសគោរពតាមសារាចរណ៍ណែនាំរបស់រដ្ឋាភិបាលកម្ពុជា ស្ដីពីការរួមគ្នា ស្ដីពីការការពារ និងបង្ការ វិរុស Covid-19 ដោយរស់នៅស្អាត មានអនាម័យជាប្រចាំ ពាក់ម៉ាស់ និងលាងដៃ និងអាកុល ជានិច្ច មុននឹងចាប់កាន់អ្វីមួយ។