About Me

header ads

គោលដៅយុទ្ធសាស្ត្រចំនួន៥ ក្នុងការអភិវឌ្ឍជំនាញកីឡាកម្រិតខ្ពស់ក្នុងដំណាក់កាលវិបត្តិវីរុស COVID-19

យោងតាមប្រសាសន៍របស់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការCAMSOC បានប្រាប់ពីផែនការយុទ្ធសាស្រ្តអភិវឌ្ឍជំនាញកីឡាកម្រិតខ្ពស់ក្នុងដំណាក់កាលវិបត្តិវីរុសកូរ៉ូណាថ្មី COVID-19 សម្រាប់ឆ្នាំ២០២០  ក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ CAMSOC ដែលគោលដៅយុទ្ធសាស្រ្តចំនួន៥ រួមមាន៖



គោលដៅយុទ្ធសាស្រ្តទី១៖ពង្រឹងយន្តការអនាម័យកីឡានិងកម្មវិធីហ្វឹកហាត់ក្នុងប្រទេសជាប្រក្រតីសម្រាប់ក្រុមជម្រើសជាតិ គ្រប់កន្លែងហ្វឹកហាត់និងកន្លែងស្នាក់នៅ ទាំងពហុកីឡដ្ឋានទីលានខាងក្នុងនិងទីលានខាងក្រៅត្រូវដាក់ចេញនូវវិធានការអនាម័យកីឡា។ គោលដៅយុទ្ធសាស្រ្តទី២៖បន្ថែមគ្រូបង្វឹកបរទេសនិងកីឡាករបរទេស ជួយហាត់ហ្វឹកហ្វឺនក្នុងប្រទេស ដោយជ្រើសរើសការជួលគ្រូបរទេស មានគុណផលខ្ពស់ (Qualified Coach) បទពិសោធន៍សំបូរបែបដាក់អោយពង្រឹងសកម្មភាពហ្វឹកហាត់យ៉ាងសកម្ម ប្រភេទកីឡាមួយចំនួន ត្រូវការកីឡាករ កីឡាការិនីបរទេសហ្វឹហាត់ជាមួយ ជាដៃគូល្អទើបទាញកីឡាករកម្ពុជាបានជឿនលឿនឆាប់រហ័ស។ គោលដៅយុទ្ធសាស្រ្តទី៣៖ ស្វែករកប្រទេសមានសុវត្ថិភាព បញ្ជូនកីឡាករមួយចំនួនទៅហ្វឹកហាត់  ដោយ ប្រទេសខ្លាំងពូកែនិងមានកន្លែងសមរម្យគួរបញ្ជូនទៅហ្វឹកហាត់ក្រៅប្រទេស ដូចជាគុយបា,រុស្សី,ឥណ្ឌា,កាហ្សាក់ស្ថាន ជាដើម។
គោលដៅយុទ្ធសាស្រ្តទី៤ ៖បង្កើនការរៀបចំការប្រកួតថ្នាក់ជាតិ និងធ្វើជាម្ចាស់ផ្ទះការប្រកួតអន្តរជាតិក្នុងស្រុក ឆ្លៀតឱកាសប្រទេសមួយចំនួនមិនអាចរៀបចំប្រកួតអន្តរជាតិបាន កម្ពុជាមានសុវត្ថិភាពគ្រប់គ្រាន់ ទទួលធ្វើម្ចាស់ផ្ទះរៀបចំប្រកួតជាអន្តរជាតិសម្រាប់កីឡាមួយចំនួន ។ប្រភេទកីឡាមួយចំនួន ជុំរុញអោយទទួលយកធ្វើម្ចាស់ផ្ទះរៀបចំប្រកួតជើងឯក ឬបើកចំហរ ឬពានរង្វាន់ជាអន្តរជាតិផ្សេងៗ ជាពិសេសគួរជុំរុញ អោយមានការរៀបចំប្រកួតថ្នាក់ជាតិក្នុងស្រុក អោយបានច្រើនតាមដែលអាចធ្វើទៅបាន។ គោលដៅយុទ្ធសាស្រ្តទី៥៖ កីឡាករកូនខ្មែរល្អៗក្រៅប្រទេស បង្កើនការយកចិត្តទុកដាក់បន្ថែមលើការហ្វឹកហាត់ ដោយកីឡាករ កីឡាការិនីកូនខ្មែរក្រៅប្រទេសនៅមានសក្តានុពលច្រើនពុំទាន់មានទំនាក់ទំនង មកCAMSOC និងសហព័ន្ធកីឡាជាតិរបស់ខ្លួនគួរបង្កើនការផ្សព្វផ្សាយ នាំផ្លូវពួកគេមកជួយកីឡាជាតិ កីឡាករ កីឡាការិនីកូនខ្មែរនៅក្រៅប្រទេសធ្លាប់យកមេដាយជូនជាតិ រៀបចំលើកទឹកចិត្ត ការហ្វឹកហាត់បន្ថែម ឬប្រាប់ទៅស្ថានទូតកម្ពុជា អោយជួយលើកទឹកចិត្តបន្ថែម។


សូមបញ្ជាក់ថា កិច្ចប្រជុំបូក សរុបការងារឆ្នាំ២០១៩និងលើកទិសដៅការងារឆ្នាំ២០២០ របស់គណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ ហៅថាCAMSOC បានប្រព្រឹត្តិឡើងកាលពីព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០២០ នាវិមានមិត្តភាព ទីស្តីការគណៈរដ្ឋមន្រ្តី  ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC  ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍ CAMSOC  ឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តី រដ្ឋលេខាធិការ លោក លោកស្រី មន្រ្តីពាក់ព័ន្ធ ។