About Me

header ads

ដំណឹងល្អសម្រាប់កីឡាករ! កីឡាតំបន់ឆ្នេរអាស៊ីនឹងអាចធ្វើទៅបាន បន្ទាប់ពីទីក្រុងសាន់យ៉ាប្រកាសពីការររួចផុតនៃមេរោគ Covid-19

ដំណឹងល្អសម្រាប់កីឡាករ! កីឡាតំបន់ឆ្នេរអាស៊ីនឹងអាចធ្វើទៅបាន បន្ទាប់ពីទីក្រុងសាន់យ៉ាប្រកាសពីការររួចផុតនៃមេរោគ Covid-19

ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ហៅកាត់ (OCA) បានប្រកាសពីជំនឿចិត្តយ៉ាងមុតមាំថា កីឡាតំបន់ឆ្នេរអាស៊ីលើកទី៦ នៅទីក្រុងសាន់យ៉ានឹងអាចប្រព្រឹត្តទៅបានបន្ទាប់ទីក្រុងដ៏ល្បីរបស់ចិនមួយនេះបានប្រកាសពីការរួចផុតពីការឆ្លងមេរោគ Covid-19។ តាមសេចក្តីថ្លែងការផ្លូវការណ៍មួយចេញដោយ OCA បានបញ្ជាក់ថា គ្មានករណីឆ្លងថ្មីនៅទីក្រុងសាន់យ៉ាស្ថិតនៅដែនកោះហៃណាំនោះទេ។


បន្ទាប់ពីមានសេចក្តីថ្លែងការយ៉ាងច្បាស់បែបនេះធ្វើឲ្យគេជឿថា ដំណើរការនៃការរៀបចំព្រឹត្តការណ៍តំបន់ឆ្នេរអាស៊ីលើកទី៦ អាចនឹងបន្តឆាប់ៗនេះ ហើយគ្រោងនឹងបញ្ចប់មុនខែវិច្ឆកាដើម្បីឲ្យទាន់កាលបរិច្ឆេទប្រកួតនៅថ្ងៃទី២៨ ខែវិច្ឆកា ដល់៦ខែធ្នូឆ្នាំ២០២០ខាងមុខនេះ។ “នេះគឺជាដំណឹងដ៏ល្អមួយដែល OCA ចែករំលែកជូនសមាជិកទាំង៤៥ប្រទេស ពិសេសដល់ប្រជាជននៅសាន់យ៉ាលើកោះហៃណាំ,” នេះជាសម្តីរបស់ Husain Al-Musallam អគ្គនាយកក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី OCA។  លោកបានបន្ថែមទៀតាថា៖ “ពួកយើងបានធ្វើការយ៉ាងស្អិតរមួតបំផុតអស់រយៈពេលជាច្រើនសប្តាហ៍មកនេះជាមួយគណៈកម្មាធិការជាតិអូឡាំពិកចិន (COC) និងគណៈកម្មការក្នុងតំបន់ ហើយពួកយើងមានកិត្តយសនឹងជម្រាបដំណឹងថា ទីក្រុងសាន់យ៉ាបានរួចផុតពីឆ្លងរាលដាលនៃខូរ៉ូណាវ៉ីរុសហើយ ដោយជាច្រើនថ្ងៃមកនេះគ្មានករណីឆ្លងថ្មីណាមួយត្រូវបានរកឃើញឡើយ។ ពួកយើងសូមកោតសរសើរ និងអបអរដល់រដ្ឋាភិបាលក្រុងប៉េកាំង និងសាលាខេត្តហៃណាំ និងសាលាក្រុងសាន់យ៉ា ដែលរួមគ្នាប្រយុទ្ធប្រឆាំងជំងឺ Coivid-19 និងទប់ស្កាត់មិនឲ្យមានការឆ្លងបន្ថែមទៀត។” ពួកយើងនឹងបន្តសហការជាមួយដៃគូយើង រួមទាំងអាជ្ញាធរប្រទេសចិនបន្តទៀតដើម្បីធានាឲ្យបាននូវការរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនោះឲ្យស្របតាមអ្វីដែលយើងបានគ្រោងទុក។"


ប្រធានគណៈកម្មាធិការជាតិអូឡាំពិកចិនលោក Gou Zhongwen បានសរសេរលិខិតទៅកាន់ប្រធាន OCA លោក Sheikh Ahmad Al Fahad Al Sabah ថា ការផ្ទុះរីករាលដាល់នៃជំងឺ Covid-19 នេះនឹងមិនធ្វើឲ្យមានការពន្យារពេលសម្រាប់ការរៀចបំកីឡាតំបន់ឆ្នេរអាស៊ីនោះទេ។ សូមបញ្ជាក់ថា ចាប់តាំងពីករណី Covid-19 ត្រូវបានរកឃើញនៅទីក្រុងសាន់យ៉ានេះមក មានសរុបទាំងអស់ចំនួន៥៤ ករណី ក្នុងនោះមានស្លាប់ម្នាក់ ខណៈដែល៥៣នាក់ទៀតត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យវិញហើយបន្ទាប់ពីទទួលការព្យាបាលជាសះស្បើយ១០០%។


សម្រាប់កីឡាតំបន់ឆ្នេរអាស៊ីលើកទី៦នេះ មាន១៩ប្រភេទកីឡា និង២២វិញ្ញាសា ហើយប្រទេសកម្ពុជាយើងក៏គ្រោងបញ្ជូនអត្តពលិកលើប្រភេទកីឡាមួយចំនួនទៅចូលរួមផងដែរ ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ពីសមាសភាពដែលនឹងត្រូវទៅចូលរួមនៅឡើយទេ៕