About Me

header ads

អ្នកគាំទ្រខានមើលបាល់មួយរយះ!!!CNCCប្រកាសផ្អាកការប្រកួតពានMCLនិងពានHSU

អ្នកគាំទ្រខានមើលបាល់មួយរយះ!!!CNCCប្រកាសផ្អាកការប្រកួតពានMCLនិងពានHSU 

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានប្រកាសជូនដំណឹងដល់សាធារណជនទាំងអស់ដែលជាអ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យបានដឹងថាការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលរដូវកាលឆ្នាំ២០២០ ចាប់ពីសប្ដាហ៍ទី៦ តទៅ បូករួមទាំងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាប់ពីថ្នាក់ខេត្តវគ្គ១/៤ផ្តាច់ព័ត្រ ត្រូវបានលើកពេលមួយរយៈសិន ។

យោងតាមលិខិតរបស់ CNCC នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០ ការផ្អាកជាបណ្ដោះអាសន្ននេះធ្វើឡើងបន្ទាប់ពីមានការព្រួយបារម្ភពីការរីករាលដាលជំងឺCOVID19ដែលកំពុងកើតឡើងស្ទើរពាសពេញពិភពលោក និងនៅប្រទេសកម្ពុជាកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ហើយការផ្អាកមួយរយៈពេលក៏ជាការរួមចំណែកបង្ការ និងទប់ស្កាត់ផងដែរ។

គួរបញ្ជាក់ថា បើតាមកាលវិភាគចាស់ ការប្រកួតបាល់ទាត់ក្របខណ្ឌ ក្របខណ្ឌលីគកំពូលកម្ពុជាបានបញ្ចប់ចំនួន៥សប្ដាហ៍ហើយ និងកំពុងសម្រាកអំឡុង FIFA’s Dayរយះពេល២សប្តាហ៍ ដែលតាមគម្រោងដើមគឺត្រូវវិលដំណើរការប្រកួតនៅសប្តាហ៍ទី៦វិញនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ខណៈពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំ២០២០ គ្រោងរៀបចំវគ្គ៨ក្រុមចុងក្រោយថ្នាក់ខេត្ត នៅថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០។ ចំណែកការចាប់គូដែលគ្រោងធ្វើឡើងនៅថ្ងៃសុក្រ ទី២៧ ខែមីនា ក៏ត្រូវបានផ្អាកដូចគ្នា៕