About Me

header ads

ចំណាត់ការល្អ CNCC ណែនាំរាល់ការប្រកួតលីគនឹងមានដាក់ម៉ាស៊ីនវាស់កម្តៅនិងអនុវត្តតាមវិធានការ៥យ៉ាងដើម្បីទប់ស្កាត់ជំងឺកូវីត១៩

ចំណាត់ការល្អ CNCC ណែនាំរាល់ការប្រកួតលីគនឹងមានដាក់ម៉ាស៊ីនវាស់កម្តៅនិងអនុវត្តតាមវិធានការ៥យ៉ាងដើម្បីទប់ស្កាត់ជំងឺកូវីត១៩

បច្ចុប្បន្ននេះ នៅតាមបណ្តាប្រទេសមួយចំនួននៅលើពិភពលោក កំពុងជួបប្រទះនិងប្រឈម ពីការគំរាមកំហែងនៃវីរុសកូរ៉ូណាថ្មី Covid-19 ។ទន្ទឹមនឹងនេះ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ក៏កំពុងយកចិត្តទុកដាក់អំពីបញ្ហានេះផងដែរ ស្របពេលដែលក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសណែនាំស្តីពីការបង្ការនិងវិធីការពារវីរុស Covid-19 នេះ។ គណៈកម្មការប្រកួតបាល់ទាត់ជាតិ CNCC បានប្រកាសចេញនូវសេចក្តីណែនាំ ចំនួន៥ចំណុច ដែលបានចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។

យោងតាមសេចក្តីណែនាំស្តីពីការបង្ការ និងកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺ COVID-19  គណៈកម្មការប្រកួតបាល់ទាត់ជាតិ CNCC បានជំរុញឲ្យមានការការពារពី COVID-19 នៅជុំវិញកីឡដ្ឋាននីមួយៗ និងរួមការប្រកួតទាំងមូល មានសុវត្ថិភាពដល់កីឡាករ ក៏ដូចជាទស្សនា ការផ្តល់ជូននៅក្រុមការងាររៀបចំការប្រកួតទាំងអស់នូ វឧបករណ៍វាស់កម្តៅ ជាពិសេសណែនាំ អោយស្នងការប្រកួតទាំងអស់ ដើម្បីប្រើប្រាស់និងត្រួតពិនិត្យលើក្រុមកីឡាករទាំងសងខាងគ្រប់រូបមុនពេលការប្រក ទាំងក្រុមម្ចាស់ផ្ទះ និងក្រុមភ្ញៀវ នាការប្រកួតនីមួយៗ ព្រមទាំងណែនាំត្រូវអនុវត្តតាមរយៈវិធានការរាល់ការប្រកួតចំនួន៥ចំនុច រួមមាន៖
១.មានអាល់កុល ឬជេលសម្រាប់លាងដៃ នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់កីឡាករទាំងពីរ និងតាមច្រកចេញចូលអ្នកទស្សនា និងសាប៊ូលាងដៃ នៅក្នុងគ្រប់បន្ទប់ទឹករបស់កីឡដ្ឋាន
២.បិទខិតប័ណ្ណអំពីការបង្ការ និងការ ការពារ COVID-19 របស់ក្រសួងសុខាភិបាល តាមច្រកចេញចូលនៃកីឡដ្ឋានដែលគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានផ្ញើរហ្វាលជូនរួចហើយ
៣.មានឧបករណ៍វាស់កម្តៅសម្រាប់ត្រួតពិនិត្យអ្នកចូលរួមទស្សនាទាំងអស់ នៅតាមច្រកចូលកីឡដ្ឋាន
៤.ករណីមានអ្នកទស្សនាណាម្នាក់មានកម្តៅខ្ពស់ នឹងមិនត្រូវបានអនុញ្ញាតិឲ្យចូលទស្សនាឡើយ
៥.ករណីមានការសង្ស័យ ត្រូវផ្តល់ព័ត៌មានមកគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា និងទំនាក់ទំនងទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាលលេខ ១១៥ ជាបន្ទាន់។

សូមបបញ្ជាក់ថាវិធានការដែល គណៈកម្មការប្រកួតបាល់ទាត់ជាតិ CNCC បានដាក់ចេញនេះត្រូវក្លិបបាល់ទាត់និមួយៗ យកមកអនុវត្តតាមយ៉ាងល្អចាប់តាំងពីសប្ដាហ៍ទី៤ ដោយមានការវាស់កម្ដៅកីឡាករ នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់កីឡាករ និងតាមច្រកចេញចូលរបស់អ្នកទស្សនា មុននឹងមានការប្រកួត ពិសេសមានដាក់ជូននូវអាកុលលាងដៃឬជេលលាងដៃ ក៏ដូចជាសាប៊ូលាងដៃនៅក្នុងបន្ទប់ទឹករបស់កីឡដ្ឋានផងដែរ៕