About Me

header ads

CAMSOC រៀបចំផែនការសម្រាប់ដំណើរឆ្ពោះទៅការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២

CAMSOC រៀបចំផែនការសម្រាប់ដំណើរឆ្ពោះទៅការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២

នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០គណៈកម្មាធិការជាតិកីឡាស៊ីហ្គេម (CAMSOC) បានបើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៩និងលើកទិសដៅការងារប្រចាំឆ្នាំ២០២០ ឆ្ពោះទៅការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ធមន្ត្រី រដ្ធមន្ត្រីក្រសួងការពារជាតិនិងប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២។

ក្នុងកិច្ចប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ររដ្ឋមន្ត្រី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តម តំណាងឱ្យ ក្រសួងពាក់ព័ន្ធ និងអភិបាលរាជធានីខេត្ត ជាច្រើនរូបទៀតចូលរួម ដើម្បីអនុវត្តតាមសេចក្ដីសម្រេចរៀបចំសមាសភាពបញ្ចូលបន្ថែមទៅជាអនុប្រធានក្នុងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។នៅក្នុងកិច្ចប្រជុំនោះ សម្ដេចពិជ័យសេនា បានសង្កត់ធ្ងន់ទៅលើការធ្វើយ៉ាងណាការងារ របស់ CAMSOC ឱ្យមាលក្ខណៈ និងសកម្មមានភាពរលូនជាងមុន ដើម្បីត្រៀមខ្លួនយ៉ាងម៉ឺងម៉ាត់ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ CAMSOC បានបន្ថែមថា កិច្ចប្រជុំក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ថ្ងៃនេះ បានបង្ហាញចេញនូវសក្ដានុពលនៃការរៀបចំដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដោយទទួលបានធាតុចូលផ្សំសំខាន់ ៗនិងការងារសម្រេចមួយចំនួនក្នុងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២០។ ដោយនៅក្នុងនោះទៀតបានរំលេចចេញនូវសមិទ្ធិផលដែលយើងបានធ្វើកាលពីឆ្នាំ២០១៩កន្លងមក ដូចជាការប្រកួតជើងឯកក្នុងស្រុករបស់បណ្ដាសហព័ន្ធនានា និងការចូលរួមប្រកួតជើងឯកផ្សេងៗនៅក្រៅប្រទេសព្រមទាំង បានបញ្ជូនកីឡាករ-កីឡាការិនីទៅបណ្ដុះបណ្ដាលនៅក្រៅប្រទេស  និងជាពិសេស សម្មិតលទ្ធផលជាច្រើនបាន ពីកីឡាសុីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពិន នាពេលកន្លងមក ។

ហើយលទ្ធផលទាំងនេះ គឺស្ដែងចេញពីការរួមគ្នាធ្វើរវាងក្រសួងអប់រំយុវជននិងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ របស់កម្ពុជា ក្នុងការពួតដៃគ្នាក្នុងដំណើរឆ្ពោះទៅការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត។