About Me

header ads

ភ្លើងឆេះទីលានសម្រាមសារុំត្រេឌីងបង្កឲ្យមានការភ្ញាក់ផ្អើល១ខណ្ឌ

ភ្នំពេញ៖ទីលានចាក់សម្រាមក្រុមហ៊ុន សារុំ ត្រេឌីង ដែលមានទីតាំងស្ថិតនៅក្នុងភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង   ៣០នាទីជិតភ្លឺថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២០ ។ចំណែកមូលហេតុនៃការឆាបឆេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែអ្នកភូមិសង្ស័យថាមានគេលួចដុត ហើយសម្រាមដែលភ្លើងកំពុងឆេះនោះមានចំនួនរាប់ពាន់តោន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងចាក់សម្រាមរបស់ក្រុមហ៊ុនសារុំត្រេឌីងនេះបានកើតឡើងជិត២០ឆ្នាំកន្លងមកហើយនៅលើផ្ទៃដីជាច្រើនហិចតាហើយសម្រាមត្រូវបានក្រុមហ៊ុននេះប្រមូលដឹកពីទីន្លែងផ្សេងៗទៅចាក់នៅទីនោះរាល់ថ្ងៃដែលភាគច្រើនសម្រាមប្លាស្ទិចនោងជ័រព្រមទាំងកម្ទេចក្រណាត់តែម្ដង។ដោយឡែកនៅវេលាកើតហេតុខាងលើភ្លើងខណៈដែលមនុស្សម្នារភាគច្រើនមិនទាន់ភ្ញាក់ពីដំណេកនៅឡើយស្រាប់តែមានការឆាបឆេះយ៉ាងសន្ធោរសន្ធៅនិងមានផ្សែងហុយឡើងទៅលើយ៉ាងខ្លាំងបង្កឲ្យមានការភ្ញាក់ទាំងមេឃមិនទាន់ភ្លឺនៅឡើយ។

ប្រភពដដែលបានបន្តទៀតថា ពេលនោះអាជ្ញាធរខណ្ឌនិងសង្កាត់កំបូលបានចុះទៅកាន់ទីតាំងកើតហេតុភ្លាមៗហើយបានប្រើម៉ាសុីនបូបទឹកជាច្រើនគ្រឿងបូមទឹកពីក្នុងស្រះនៅជាប់នោះបាញ់ពន្លត់ ប៉ុន្តែមិនឈ្នះឡើយទើបក្រោយមកបានហៅរថយន្តពន្លត់អគ្គីភ័យពីអង្គភាពនានាទៅបាញ់ពន្លត់ ប៉ុន្តែរហូតដល់វេលាថ្ងៃត្រង់ថ្ងៃដដែលភ្លើងនៅតែឆេះមិនទាន់រលត់នៅឡើយ។នេះពុំមែនជាលើកទី១ទេដែលទីលានចាក់សម្រាមមួយនេះត្រូវបានភ្លើងឆេះបែបនេះ ហើយអាជ្ញាធរខណ្ឌក៏បានហៅប្រធានឬតំណាងក្រុមហ៊ុនទៅធ្វើកិច្ចសន្យាទទួលខុសត្រូវនៅពេលមានភ្លើងឆេះលើកក្រោយទៀត។ព្រោះរាល់ពេលឆេះម្ដងៗរយៈពេល៣ថ្ងៃទៅ៥ថ្ងៃ ទើប រលត់ទៅវិញទាំងស្រុង គឺមិនងាយនិងពន្លត់ឲ្យរលត់ទៅវិញភ្លាមៗនោះទេ ហើយរកមូលហេតុដែលនាំឲ្យឆេះមិនដែលរកឃើញម្ដងណាសោះ ចំណែកអ្នកមើលការខុសត្រូវនៅទីនោះក៏ដូចជាតំណាងក្រុមហ៊ុនហ៊ុនតែងតែឆ្លើយថាមិនដឹង ប៉ុន្តែផ្ទុយទៅវិញបើគ្មានអ្នកដុតមិនអាចឆេះទៅកើតឡើយ ៕