About Me

header ads

តារាចម្រៀង ម៉ា ច័ន្ទបញ្ញា បង្ហើបក្តីស្រមៃថាចង់ក្លាយជាផលិតករភាពយន្ត

លោក ម៉ា ច័ន្ទបញ្ញា តារាចម្រៀង ដែលប្រិយមិត្តបានស្គាល់តាមរយៈស្នាដៃបទចម្រៀងជាច្រើនបទ ក្នុងនោះមានការគាំទ្រពីទស្សនិកជនរួមមានបទ បែកគ្នាព្រោះចង់សាកចិត្ត រាប់អាន និងចុងក្រោយបទ សង្សារចាស់ ដែលនិយាយពីប្រវត្តិស្នេហាពិតរបស់លោកជាមួយនឹងកញ្ញា អ៊ីង អ៊ីង។




លោក ជាតារាចម្រៀងម្នាក់ដែលចូលចិត្តការតែងនិពន្ធ មិនថាជាទំនុកច្រៀង និងសៀវភៅប្រលោមលោកប៉ុណ្ណោះទេ។ លោកបានបង្ហើបប្រាប់ពីក្តីស្រមៃមួយទៀត ដែលលោកនៅពុំទាន់បានធ្វើ គឺជាផលិតករភាពយន្តដ៏មានទេពកោសល្យមួយរូបទៀតផង។



ទំនោរនៃការចូលចិត្តតែងនិពន្ធ និងការដឹកនាំនេះ នឹងនាំរូបលោកឆ្ពោះទៅកាន់វិថីនៃការផលិតភាពយន្តនាពេលអនាគត ពោលគឺរូបលោកបានបញ្ជាក់ថា នឹងបំពេញក្តីស្រមៃរបស់ខ្លួនអោយក្លាយជាការពិត នៅខណៈដែលលោកមានវេលាគ្រប់គ្រាន់ ក្រៅពីការផលិតស្នាដៃបទចម្រៀងផ្សេងៗ។