About Me

header ads

មន្ត្រីពេទ្យសត្វខេត្តកំពង់ចាម បានចុះបាញ់ថ្នាំសម្លាប់មេរោគតាមស្រុកមួយចំនួនហើយ ដើម្បីទប់ស្កាត់បង្ការការពារជំងឺផ្តាសាយបក្សី

មន្ត្រីពេទ្យសត្វខេត្តកំពង់ចាម បានចុះបាញ់ថ្នាំសម្លាប់មេរោគតាមស្រុកមួយចំនួនហើយ ដើម្បីទប់ស្កាត់បង្ការការពារជំងឺផ្តាសាយបក្សី

ទោះបីជម្ងឺផ្តាសាយបក្សីមិនទាន់កើតមានលើទឹកដីកម្ពុជាក៍ដោយ ប៉ុន្តែមន្ត្រីជំនាញ នៃក្រសួងកសិកម្ម ខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ទប់ស្កាត់បង្ការ និងការពារ ដោយចុះបាញ់ថ្នាំសម្លាប់មេរោគ នៅតាមរោងចិញ្ចឹមបក្សី និងតាមកន្លែងដែលធ្លាប់ផ្ទុះជំងឺផ្តាសាយបក្សី ។ក្រោយពីមានចរាចរណ៍នាំណែរបស់ក្រសួង រុក្ខាប្រមាញ់ និងនេសាទ អំពីការផ្ទុះជម្ងឺផ្តាសាយបក្សី នៅខេត្តត្រាំវិញ ខាងត្បូង ប្រទេសវៀតណាម ដែលធ្វើឲ្យសត្វមាន់ងាប់ជាច្រើនក្បាល។ មន្រ្តីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានទប់ស្កាត់បង្ការការពារ ចុះធ្វើការបាញ់ថ្នាំរំងាប់មេរោគ តាមមូលដ្ឋាន ជាពិសេសនៅកន្លែងដែលធ្លាប់ផ្ទុះជំងឺផ្តាសាយបក្សី និងកន្លែងចិញ្ចឹមសត្វ ។

លោក នង ម៉េងហ៊ាង ប្រធានការិយាល័យ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តកំពង់ចាម  បានប្រាប់ឲ្យដឹងថា ក្នុងខេត្តកំពង់ចាម មន្ត្រីជំនាញបានចុះបាញ់ថ្នាំសម្លាប់មេរោគ តាមមូលដ្ឋាន ស្រុកមួយចំនួនហើយ ដូចជា៖  ស្រុកស្ទឹងត្រង់ ស្រុកចំការលើ ស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកព្រៃឈរ ហើយ  ប៉ុន្តែមន្ត្រីនឹងបន្តចុះបាញ់ថ្នាំតាមកន្លែងកសិកដ្ឋានចិញ្ជមមាន់ ទា ជាពិសេសប្រភេទបក្សីតែម្តង និងការចិញ្ជឹមបែបលក្ខណៈគ្រួសារបន្ថែមទៀត ដើម្បីទប់ស្កាត់បង្ការ ជងឺផ្តាសាយបក្សី នៅក្នុងប្រទេសកម្ពុជា ហើយ អាជ្ញាធរស្នើដល់បងប្អូនប្រជាពលរដ្ឋ  ចូលរួមសហការទាំអស់គ្នា ជាមួយមន្ត្រីជំនាញ ត្រូវរាយការណ៍មកសមត្ថកិច្ចជំនាញ ប្រសិនបើផ្ទុះជម្ងឺផ្តាសាយបក្សី  ដើម្បីការពារសុខភាពសាធារណៈ ផងដែរ។គូសបញ្ជាក់ផង មន្ត្រីជំនាញ នៃមន្ទីរកសិកម្មខេត្តកំពង់ចាម នឹងបន្តចុះតាមដានការការពារ ទប់ស្កាត់ការចរាចរណ៍សត្វមាន់ ទា ឬប្រភេទបក្សីដឹកឆ្លងកាត់ពីប្រទេសវៀតណាម តាមច្រកព្រំដែនខេត្តត្បូងឃ្មុំ ដែលជាប់នឹងប្រទេសវៀតណាម ហើយបន្តចុះបាញ់ថ្នាំបង្ការមេរោគនៅតាមរោងចិញ្ចឹមមាន់ ទា ក្នុងមូលដ្ឋានបន្តទៀត ៕