About Me

header ads

ដោយសារអាកាសធាតុក្តៅខ្លាំងពេកបណ្ដាលឲ្យសិស្សានុសិស្សនៃវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនរលាប្អៀរសន្លប់មានជាបន្តបន្ទាប់

កំពង់ឆ្នាំង÷
សិស្សានុសិស្ស នៅក្នុងវិទ្យាលយ័ប់ុនរ៉ានីហ៊ុនសែនរលាប្អៀរសន្ក៊លប់ជាបន្ទាប់ដោយសារអាកាស់ធាតុក្តៅខ្លាំងពេក ។

ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងនៅព្រឹកថ្ងៃទី១០ខែមីនា២០២០ក្នុងវិទ្យាលយ័ប៊ុនរ៉ានីហ៊ុនសែនរលាប្អៀរខេត្តកំពង់ឆ្នាំង ។

សិស្សសាលានៃវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនរលាប្អៀរ បានដួលសន្លប់ជាបន្តបន្ទាប់ ស្ទេីតែជារៀងរាល់ថ្ងៃប្រហែលដោយសារតែអាកាសធាតុក្តៅខ្លាំង ពីព្រោះថាបើតាមប្រភពពីលោកគ្រូអ្នកគ្រូ បង្រៀននៅសាលានោះបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១០ខែមីនានេះមានសិស្ស ៤នាក់សន្លប់ ហេីយកាលពីថ្ងៃទី ៩ ក៏មានសិស្សចំនួន ៥ នាក់ដួលសន្លប់ដូចគ្នា ដែរ ហើយការដួនសន្លប់នៅតែអាគាកម្ពស់២ជាន់សង់បណ្ដោយថ្ងៃតែមួយគត់ចំពោះអគារផ្សេងៗមិនមានសិស្សរូបណា សន្លប់នោះឡើយ។                                                                   
ពាក់ពន្ធ័ចំពោះបញ្ហាសិស្សដួលសន្លប់ជាបន្តបន្ទាប់នៅបន្ទប់មួយនៃអាគារ វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនរលាប្អៀរត្រូវបានប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំងលោក ស៊ឹមប្រឹម បញ្ជាក់ថា  មន្ទីរបានរៀបចំផ្លាស់ប្តូរអាគារសិក្សានោះមួយរយៈពេលសិនដោយឲ្យសិស្សទៅរៀននៅអាគារសម្តេចតេជោ ថ្មីដែលទើបនឹងសាងសង់រួចបណ្ដោះអាសន្ន រហូតដល់អាកាសធាតុមានការប្រែប្រួលមកធម្មតាវិញនិងឲ្យត្រឡប់មករៀនអាគារចាស់ធម្មតា  ។

លោកប្រធានមន្ទីរអប់រុំខេត្តកំពង់ឆ្នាំង សូមធ្វើការអំពាវនាវដល់មហាជនកុំឱ្យមានការភ្ញាក់ផ្អើលភណ្ធ័ច្រឡុំនិងយកព័ត៌មាននេះទៅផ្សព្វផ្សាយខុសពីការពិតដែលនាំអោយមានផលប៉ះពាល់ផងដែរ។                                             

អភិបាល ស្រុករលាប្អៀរលោក យុង់សៅវុឍ្ឃី  នៅព្រឹកថ្ងៃទី១០ខែមីនា បានចុះសាកសួរសុខទុក្ខដោយផ្ទាល់ដល់សិស្យានុសិស្សនៃវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនរលាប្អៀរ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកកំពង់ឆ្នាំង ដោយភ្ជាប់ជាមួួយនូវថវិកាមួយចំនួនផងដែរ ៕