About Me

header ads

អគ្គីភយ័ឆេះផ្ទះមួយខ្នងអសគ្មានសល់និងរាលដាលទៅផ្ទះម្ខាងទៀតអស់មួយចំហផងគ្រាដែលអ្នកស្រុកបើកការណូតទៅជួយបាញ់ទឹកពន្លត់តែមិនទាន់

កំពង់ឆ្នាំង:
អគ្គីភយ័ឆាបឆេះផ្ទះអស់ផ្ទះអសើមួយខ្នងគ្រាដែលម្ចាស់ផ្ទះមិននៅផ្អើលអ្នកស្រុកបើកការណូតទៅជួយបាញ់ទឹកពន្លត់បានទាន់ខ្លះៗ ។

ហេតុការអគ្គីភយ័ឆាប់ឆេះផ្ទះអស់គ្មានសល់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២និ៣០នាទីថ្ងៃទី១៣មិនា២០២០ស្ថិតនៅត្រោយខាងកើតទន្លេដែលស្ថិតក្នុងភូមិកណ្តាលសង្កាត់ផ្សារឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង ។

ម្ចាស់ផ្ទះជាស្ត្រីមេម៉ាយត្រូវបានគេអោយស្គាល់ឈ្មោះ ហុកហាត អាយុ ៦៤ឆ្នាំមានកូន៤នាកើរសនៅក្នុងបន្ទុករសនៅក្នុងភូមិឃុំស្រុកកើតហេតុខណះដែលគាត់មិននៅផ្ទះកូនប្រុសម្នាក់នៅដេកចាំ ។

សេចក្តីរាយការពីប្រជាបានអោយដឹងថាមុនពេលកើតហេតុកូនប្រុសរបស់ម្ចាស់ផ្ទះឈ្មោះ ជៀមចាន់នឿន អាយុ៣៦ឆ្នាំមានទីលំនៅក្នុងភូមិឃុំស្រុកកើតហេតុខាងលើនេះជាអ្នកដុតផ្ទះខ្លួនឯងហើយក៍ជាមនុស្សអ្នកលេងផងដែរ ។

សេចក្តីរាយការពីអាជ្ញាធមូលដ្ឋានបានអោយដឹងថាផ្ទះដែលរងការឆាបឆេះមានទំហ៊ុ៦គុណ១០ធ្វើពីឈើប្រកសង្កសីខ្ពស់ពីដីឆះអស់គ្មានសល់   ក្នុងនោះផ្ទះមួយទៀតអែបនោះដែលមានម្ចាស់ផ្ទះឈ្មោះឈឹមសារឿនទំហ៊ុ៥គុណនិង៦ឆេះអស់មួយចំហៀង ខណះដែលផ្ទះទាំង២នេះនៅត្រោយម្ខាងទន្លេមិនអាចរថយន្តពន្លត់អគ្គភយទៅដល់តែបានប្រជាពលរដ្ឋបើកការណូតទៅជួយពន្លត់ទម្រាំទៅដល់ ។

អគ្គីភយ័ឆាបឆេះផ្ទះខាងលើនេះត្រូវបានប្រជាពលរដ្ខបង្ហើបអោយដឹងថាគឺជនដៃដល់ជាកូនឈ្មោះ ជៀមចាន់នឿន ជាអ្នកដុតផ្ទះតែម្តងដោយសារខឹងនិឹងម្តាយអោយនៅផ្ទះម្នាក់ឯងនិងចង់ជួបម្តាយទើបបានខឹងដុតផ្ទះចោលតែម្តង ហើយក៍ជាមនុស្សអ្នកលេងផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគបាលប៉ុសន៍រដ្ឋបាលផ្សារឆ្នាំងនិងនគបាលក្រុងកំពង់ឆ្នាំងធ្វើការឃាត់ខ្លួនធ្វើការសាកសួនិងបញ្ជូនបន្តទៅស្នងការនគបាលខេត្តចាត់ការតាមនិតិវិធីផងដែរ ៕