ត្រឹមតែមួយថ្ងៃកើតមានអគ្គីភយ័ភ្លើងឆេះផ្ទះនិងព្រៃពីលើកដាច់ដោយឡែកពីគ្នា

កំពង់ឆ្នាំង:
ត្រឹមតែមួយថ្ងៃកើតមានអគ្គីភយ័ភ្លើងឆេះផ្ទះនិងឆេះព្រៃពីលើកដាច់ពីគ្នា  ។ ហេតុការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង២និង១៥នាទីថ្ងៃទី២៩មិនា២០២០ ។ ផ្ទះមួយកន្លែងត្រូវបានអគ្គីភយ័ឆាបឆេះអស់គ្មានសល់ ។

ស្នងការរងនគបាលខេត្តកំពង់ឆ្នាំងទទូលបន្ទុកបង្ការពន្លត់អគ្គីភយ័និងសង្គ្រោះលោកឧុត្តមសេនីយ៍ត្រី លុយឌីណា បានអោយដឹងថាម្ចាស់ផ្ទះដែលត្រូវអគ្គីភយ័ឆេះអស់គ្មានសល់ត្រូវាបញេអោយស្គាល់ប្តីឈ្មោះ គង់សិលា អាយុ ៣០ ឆ្នាំប្រពន្ធឈ្មោះ ទុំសុគីន អាយុ ៣០ រសនៅក្នុងភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលសប្អៀរខេត្តកំពង់ឆ្នាំង ដែលមានទំហ៊ុ៦ម៉ែត្រគុណនិង៧ម៉ែត្រជញ្ជាំងក្តារដំបូលប្រកើស័ង្កសី រងការខូចខាតសម្ភារះមានលុយ ស្រូវ អង្ករ សៀវវភៅគ្រួសារ អត្តសញ្ញា្ញណបណ្ណ័និងសម្ភារះមួយចំនួនផ្សេងទៀតផងដែរ ។ សមត្ថកិច្ចខាងលើបានអោយដឹងទៀតថាមូលហេតុបណ្តាលមកពីការទុស្សសេខ្សែភ្លើង ។

ស្នងការរងនគបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថាករណីភ្លើងឆេះផ្ទះខាងលើនេះម្ចាស់ផ្ទះមានការយឺតយ៉ាវក្នុងការហៅមករថយន្តពន្លត់អគ្គីភយ័តែរថយន្តពន្លត់អគ្គីភយ័បានធ្វើការបាញ់ពន្លត់មិនបណ្តាលអោយឆេះរាលដាលទៅផ្ទះអ្នកដ៍ទៃនោះឡើយ ។

ស្នងការរងនគបាលខេត្តកំពង់ឆ្នាំលោកឧត្តមសេនីយ៍ត្រី លុយឌីណា បានអោយដឹងទៀតថានៅរសៀលថ្ងៃដដែលនោះដោយមានការបញ្ជាផ្ទាល់ពីស្នងការនគបាលខេត្តកំពង់ឆ្នាំងលោកឧុត្តមសេនីយ៍ទោ ខូវលី អោយរថយន្តពន្លត់អគ្គីភយ័មួយក្រុមផ្សេងទៀតចេញពន្លតអគ្គីភយ័ភ្លើងឆេះព្រៃមួយកន្លែងជិតដល់ផ្ទះប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរដោយប្រើប្រាស់ទឹកពីរថយន្តរលត់ជាស្ថាពរមិនារាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅឡើយ ។

ស្នងការនគបាលខេត្តកំពង់ឆ្នាំលោកឧត្តមសេនីយ៍ទោ ខូវលី ធ្លាប់បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយត្ន័លើអគ្គីភយ័ខណះរដូវនេះជារដូវប្រាំងអាចងាយរងគ្រោះផងដែរ ៕