About Me

header ads

រថយន្តបុកបន្តកន្ទុយគ្នា៣គ្រឿងខូចខាតយ៉ាងដំណំ

ភ្នំពេញៈ  ករណីគ្រោះថ្នាក់ចរាចរណ៍ដែលរថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នាខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរូស្សី ទល់មុខនិងផ្ទះសំណាក់សុមិនា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាគេបានឃើញរថយន្តម៉ាក គា មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AZ-0326 បើកបរដោយជនជាតិចិន ធ្វើដំណើរក្នុងទិសដៅត្បូងទៅជើងរហូតមកដល់ចំណុចកើតមានភ្លើងស្តុបក៏ជាន់ហ្រ្វាំងឈប់បង្ខំស្រប ស្របពេលនោះមានរមកពីក្រោយ២គ្រឿង រថយន្តទី១ ម៉ាកព្រូស អតស្លាកលេខបើកបរដោយបុរសជនជាតិខ្មែរ និងទី២រថយន្តសាំយ៉ុងពណ៌ស ពាក់ស្លាកលេខសៀមរាប 2A-9941 វាក់អើចាប់ហ្វ្រាំងមិនទាប់បណ្តាលឲ្យបុកបន្តកន្ទុយគ្នារងការខូចខាតទាំង៣គ្រឿងយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំង៣អែបខាងការពារការកកស្ទះចរាចរណ៍ និងឲ្យភាគីទាំងអស់ធ្វើការដោះស្រាយគ្នា៕