About Me

header ads

តើពិតទេនគរបាលម្នាក់ក្លាយខ្លួនជាចោរកាច់កម៉ូតូតែអស់លក្ខណ៍ត្រូវប្រជាពលរដ្ឋចាប់បានវាយបែកមុខ

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចកាច់កម៉ូតូ១គ្រឿងបានសម្រេចប៉ុន្តែហៀបនិងជិះចេញទៅហើយត្រូវម្ចាស់ទាន់ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលទើបប្រជាពលរដ្ឋដេញចាប់ខ្លួនបានហើយវាយបែកមុខហូរឈាមកក្លាក់ ។បន្ទាប់មកទើបប្រគល់ឲ្យនគរបាលសាកសួរ ហើយជននោះបានប្រាប់ថាខ្លួនជាមន្រ្តីនគរបាលផ្នែកភស្តុភាក្រសួងមហាផ្ទៃហើយយក៏មានកាតនគរបាលជាតិឧបករណ៍កាច់សោរកម៉ូតូជាប់ខ្លួនថែមទៀតផង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១១ ខែមិនា ឆ្នាំ២០២០ នៅតាមផ្លូវចោមចៅ ក្បែរសួនកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណឌពោធិសែនជ័យ ។

ជនសង្ស័យឈ្មោះ លុន ភារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ មានស្រុកកំណើត ភូមិប្រមាត់ដី ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។ ចំណែកជនរងគ្រោះ ឈ្មោះ ឈិន លក្ខណា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានប្តីឈ្មោះ ភួង ផល្លី អាយុ៣២ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ រីឯម៉ូតូដែលជនសង្ស័យប៉ុនប៉ងលួច ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FH-3378 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់ទើបវិលពីដឹកឥវ៉ាន់មកពីផ្សារជម្ពូវ័ន ចតម៉ូតូទុកនៅខាងមុខកន្លែងលក់ដូរ រវល់តែចូលទៅក្នុង នៅវេលាម៉ោងខាងលើឮសូរសម្លេងបញ្ឆេះម៉ូតូ ចេញមកមើលឃើញជនសង្ស័យកំពុងបញ្ឆេះ បំរ៉ុងជិះចេញ ស្រែហៅប្តី ស្រែកឆោឡោ ផ្អើលពលរដ្ឋ ចេញស្វាគមន៍ ជនសង្ស័យស្ទុះចុះរត់ ឆ្លងផ្លូវ ទៅដល់ក្បែរពេទ្យឯករាជ្យ ពលរដ្ឋចាប់បាន ស្វាគមន៍ បែកមុខហូរឈាមកក្លាក់ រួចប្រគល់ឲ្យប៉ូលិស ឆែករកឃើញមានឧបករណ៍កាច់សោ កាតនគរបាលជាតិ ។

ជនសង្ស័យត្រូវបាននាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ ហើយជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងផងដែរ ដើម្បីឲ្យសមត្ថកិច្ចកសាងសំណុំរឿង ៕