About Me

header ads

បាល់ទាត់ និង កីឡា ១១ប្រភេទទៀត គ្រោងនឹងដាក់ឲ្យប្រកួតក្នុងកម្មវិធីកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ លើកទី១ 

យោងតាមប្រសាសន៍ឯកឧត្តម សុខ សប្បាយអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិលើកទី១ ឆ្នាំ២០២០ ដែលគ្រោងនឹងរៀបចំការប្រកួតចាប់ពីថ្ងៃ២ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ខាងមុននេះ ។ ក្នុងអង្គប្រជុំជាមួយនឹងតំណាងសហព័ន្ធកីឡាជាតិចំនួន ១២ប្រភេទកីឡា មានដូចជា៖ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយកូនឃ្លីលើតុ វាយសី ប៉េតង់ ហែលទឹក ការ៉ាតេ តេក្វាន់ដូ-ITF តេក្វាន់ដូ-WT និងសីប៉ាក់តាក្រ  ដែលប្រភេទកីឡាទាំង១២ នេះ គ្រោងនឹងដាក់បញ្ចូលក្នុងការប្រកួត កីឡាសាកលវិទ្យាល័យថ្នាក់ជាតិ លើកទី១  ឆ្នាំ២០២០នេះ។

 ឯកឧត្តម សុខ សប្បាយណា បានមានប្រសាសន៍ថា «គោលបំណងក្នុងការរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិនេះ គឺដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្ស និងនិស្សិតចូលរួមលេងកីឡា ទទួលបានភាពសប្បាយរីករាយ សុខភាព សាមគ្គីភាព មិត្តភាព ជំរុញការសិក្សា បណ្តុះវប្បធម៌អប់រំកាយ និងកីឡាដល់យុវជន កាត់បន្ថយភាពអសកម្មក្នុងសង្គម ជាពិសេសកីឡាករ កីឡាការិនីដែលមានទេពកោសល្យក្លាយជាកីឡាករតំណាងជាតិ និងចូលរួមការប្រកួតកីឡានិស្សិតអាស៊ាន ព្រមទាំងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។»

ឯកឧត្តម បានបន្តទៀតថា នេះក៏ជាឱកាសដែលសហព័ន្ធកីឡាជាតិអាចពង្រីកក្លឹបកីឡារបស់ខ្លួនបន្ថែមនៅតាមសកលវិទ្យាល័យ បន្ថែមលើសពីនោះ កីឡាករ កីឡាការិនីដែលអាចចូលរួមការប្រកួតបានដាច់ខាតត្រូវតែជានិស្សិតដែលសិក្សាពេញម៉ោងនៅក្នុងសាកលវិទ្យាល័យនោះ។