About Me

header ads

ស្រវឹងស្រាបើកម៉ូតូកង់បីឥណ្ឌាលឿនគេចពីម៉ូតូជ្រុលបុករថយន្តចតនៅចិញ្ចើមផ្លូវក្រឡាប់រងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោគរួចបានបើកបរម៉ូតូកង់បីឥណ្ឌាក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្នគេចពីម៉ូតូនៅខាងមុខជ្រុលទៅបុកចំក្បាលរថយន្តកាមរីចតស្ងៀមនៅលើចិញ្ចើមផ្លូវបណ្តាលឲ្យក្រឡាប់រងការខូចខាតចំណែកអ្នកបើករបួសស្រាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង០៥នាទីយប់ ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវមាត់ទន្លេអូតែលសុខានៅចំណុចសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើកម៉ូតូកង់បីពណ៌សមួយគ្រឿងគ្មានស្លាកលេខពីទិសត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្ននិងគេចម៉ូតូនៅពីខាងមុខបណ្តាលឲ្យរ៉េចង្កូតទៅបុកចំក្បាលរថយន្តកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2N-3138 ដែលចតស្ងៀមនៅចិញ្ចើមផ្លូវបណ្តាលឲ្យក្រឡាប់ម៉ូតូកង់បីរងការខូចខាតចំណែករថយន្តបែកកាងមុខនិងកំពិតរលាត់ថ្នាំអស់មួយចំហៀងតែសំណាងល្អមិនមានបង្កឲ្យមានអ្នកស្លាប់ឬរបួសធ្ងន់ធ្ងរគ្រាន់តែរបួសស្រាលតែប៉ុណ្ណោះ។ ក្រោយពេលកើតហេតុខាងម្ចាស់ម៉ូតូកង់បីសុខចិត្តទុកលុយឲ្យចំនួន40$នឹងទូរស័ព្ទដៃម៉ាកiPhone6មួយគ្រឿងដើម្បីកក់ទុកសិនរងចាំព្រឹកស្អែកចាំទាក់ទងគ្នាហើយយករថយន្តយកទៅជួសជុលអោយដើម្បីបញ្ចប់រឿងព្រោះមិនចង់មានរឿងវែងឆ្ងាយ៕