About Me

header ads

យុវជនម្នាក់ត្រូវបានក្រុមជនដៃដល់២នាក់ព្រួតគ្នាវ៉ៃបណ្តាលអោយរងរបួសបែកក្បាល

កំពង់ឆ្នាំង:
យុវជនម្នាក់ត្រូវបានក្រុមជនដៃដល់ត្រួតគ្នាវ៉ៃបណ្ដាលឲ្យរងរបួសបែកក្បាលខណៈដែលគេកំពុងដាក់នុយសម្រាស់នៅទន្លេ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 6 ល្ងាចថ្ងៃទី 8 មីនា 2020 កន្លងទៅនៅចំណុចដងទន្លេក្បាលកោះគមស្ថិតក្នុងឃុំប្រឡាយមាសស្រុកកំពង់លែងខេត្រកំពង់ឆ្នាំង ។យុវជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ផនវណ្ណះអាយុ២២ឆ្នាំរសនៅក្នុងភូមិអន្លុងកញ្ចុះឃុំប្រឡាយមាសស្រុកកំពង់លែង ។

ជនរងគ្រោះឈ្មោះ ផនវណ្ណះ បានអោយដឹងថានៅវេលារសៀលថ្ងៃកើតហេតុខណះដែលជនរងគ្រោះកំពង់ដាក់នុយសម្រាស់ហើយក្រុមជនដៃដល់មានគ្នា២នាក់បានបើកបាឡាស្មាច់មកដល់មិនបានទាំងសួនាំអីសោះស្រាប់តែមកដលើវ៉ៃយកៗទៅលើជនរងគ្រោះតែម្តងបណ្តាលរងរបួសបែកក្បាលដោយចោទថាជនរងគ្រោះបានដើរលើកលបរបសជនដៃដល់ ។

ជនរងគ្រោះបាបអោយដឹងថាដោយទ្រាំនិងការវ៉ៃមិនបានក៍ហក់ចេញយករួចខ្កួនឡើងគោកចោលការណូតអោយគេជួយហើយការណូតត្រូវបានក្រុមជនដៃដល់បើកយកទៅលាក់នៅចំណុចកោះចាបនិងត្រូវបានសមត្ថកិច្ចនគបាលស្រុកនិងប៉ុសន៍នគបាលរដ្ឋបាលឃើញព្រឹកមិញនេះខណះដែលគ្រួសារជនរងគ្រោះដាក់ពាក្យបណ្តឹងផងដែរ ។

អធិការនគបាលស្រុកកំពង់លែងលោកវរសេនីយ៍ឯក ប៉ាលជឿន បានអោយដឹងនៅវេលាម៉ោង១១និង៥០នាទីថ្ងៃទី១២មិនា២០២០នេះថាកនរោពីបានទទួលបណ្តឹងរបស់ជនរងគ្រោះនិងភិនភាគក្រុមជនដៃដល់ទាំង២នាក់ខាងលើរួចមកសមត្ថកិច្ចរបស់លោកបានចុះធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្សយ័២នាក់នៅថ្ងៃ១១មិនា២០២០បាននាំយកមកធ្វើការសាសួនិងបានសាងឯកសារបញ្ជូនមកស្នងការនគបាលខេត្តកំពង់ឆ្នាំងចាត់ការបន្តតាមនិតិវិធីផងដែរខណះក្រុមជនដៃដល់មិនត្រូវបានគេអោយស្គាល់ឈ្មោះនោះឡើយ ។

ដោយឡែកការណូតដែលត្រូវបានក្រុមជនដៃដល់យកទុកនោះក៍ត្រូវបានសមត្ថកិច្ចរកឃើញវិញហើនាំយកមករក្សាទុកនៅអធិការផងដែរ ។ពាក់ពន្ធ័និងករណីខាងលើនេះក្រុមគ្រួសារជនរងគ្រោះសុំអោយស្ថាបន័នគបាលខេត្តសុំអោយធ្វើការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ដោយកុំអោយមានការយកយល់លើកលែងទោសទណ្ឌ័នោះឡើយ ៕