About Me

header ads

បាល់ទះវិសាខាគ្រោងប្រកួតមិត្តភាពជាមួយក្រុមបញ្ជាការដ្ឋានអង្គរក្ស នៅដើមសប្ភាហ៍ក្រោយ

បាល់ទះវិសាខាគ្រោងប្រកួតមិត្តភាពជាមួយក្រុមបញ្ជាការដ្ឋានអង្គរក្ស នៅដើមសប្ភាហ៍ក្រោយ

ក្រុមបាល់ទះ វិសាខា ឈុតតូច និងធ្វើការប្រកួតមិត្តភាពដកស្រង់បច្ចេកទេស ជាមួយក្រុមកីឡាបាល់ទះ បញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃចន្ទ័ ទី ០៩ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ នៅកីឡដ្ឋាន ក្លិបបាល់ទះ វិសាខា ហ្គ្រេនភ្នំពេញ វេលាម៉ោង ៣ រសៀលតទៅ។

មុននិងឈានដល់ការប្រកួតជាមួយ ជាមួយក្រុមកីឡាបាល់ទះ បញ្ជាការដ្ឋានអង្គរក្ស នាពេលថ្មីៗកន្លងមកនេះ   ក្រុមបាល់ទះ វិសាខា  ឈុតតូច បានធ្វើការប្រកួតមិត្តភាពដកស្រង់បច្ចេកទេស ជាមួយក្រុមបាល់ទះស្នងការនគរបាលរាជធានីភ្នំពេញ  ដោយកាលណោះ ក្រុមបាល់ទះ វិសាខា  ឈុតតូច បានយកឈ្នះ ក្រុមបាល់ទះស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងលទ្ធផលបច្ចេកទេស ៣ សិត ទល់និង០ ។

និងការប្រកួតមួយប្រកួតទៀតនៅនៅខេត្តបាត់ដំបង រវាងក្រុមបាល់ទះ វិសាខា  ឈុតតូច ជាមួយ ក្រុមបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ហើយលទ្ធផល ក្រុមបាល់ទះ វិសាខា  ឈុតតូច បានយកឈ្នះ ៣ សិត ទល់និង ១។ ចាំមើលថាតើនៅថ្ងៃចន្ទ័ ទី ០៩ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ក្រុមបាល់ទះ វិសាខា  អាចរក្សាកំណត់ត្រា ឈ្នះទៀតដែរឬយ៉ាងណា? ព្រោះថា ក្រុមកីឡាបាល់ទះ បញ្ជាការដ្ឋានអង្គរក្ស ក៍ជាក្រុងខ្លាំងមួយ ក្នុងវិស័យកីឡាបាល់ទះ របស់កម្ពុជាផងដែរ។