About Me

header ads

ផ្ទុះជម្លោះរវាងអាជីវករ និងម្ចាស់ផ្សារត្រី បន្ទាប់ពីបិទទឹក និងដកឆ័ត្រ មិនឱ្យពួកគេប្រើប្រាស់ ខណ:ម្ចាស់ផ្សារខឹងអាជីវករនាំគ្នាតវ៉ានៅសាលាក្រុង

ខេត្តប៉ៃលិន ៖ ក្រោយពីអាជីវករជាច្រើន បានកើតទុក្ខ មិនសុខចិត្ត ហើយនាំគ្នាឡើងទៅតវ៉ានៅសាលាក្រុង កាលពីពេលថ្មីៗ កន្លងទៅនេះ ពាក់ព័ន្ធនឹងម្ចាស់ផ្សារតម្លើងថ្លៃតូប ថ្លៃផ្ទះជួល និងថ្លៃភាសា រហូតដល់អភិបាលក្រុងបានដោះស្រាយរួចរាល់អស់ទៅហើយ ។ ប៉ុន្តែ ប៉ុន្មានថ្ងៃថ្មីៗ នេះ ស្រាប់តែម្ចាស់ផ្សារ បានដើរបិទទឹក និងដកឆ័ត្រ មិនជួលឱ្យអាជីវករប្រើប្រាស់ទៀតទេ ក៏បង្កទៅជាជម្លោះពាក្យសម្តីផ្អើលពេញផ្សារត្រីតែម្តង ។

ហេតុការណ៍ផ្ទុះជម្លោះរវាងអាជីវករ និងម្ចាស់ផ្សារនេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី០៥ មីនា ២០២០ ស្ថិតនៅក្នុងផ្សារត្រី ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានបានឱ្យដឹងថា អាជីវករម្នាក់ ឈ្មោះ រដ្ឋ អាយុ២៥ឆ្នាំ ជាអ្នកលក់ត្រី និងអាជីវករមួយចំនួនទៀត ត្រូវបានម្ចាស់ផ្សារដកឆ័ត្រ និងផ្តាច់ទឹក មិនឱ្យប្រើប្រាស់ ។ ចំណែកម្ចាស់ផ្សារ មាន ឈ្មោះ រស់ លីអូន អាយុ៤៥ឆ្នាំ និងអតីតប្រពន្ធ ឈ្មោះ គង់ វណ្ណា អាយុ៤០ឆ្នាំ រស់នៅក្នុងផ្សារខាងលើ ។ 
ប្រភពព័ត៌មានពីអាជីវករ ឈ្មោះ រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ បានរៀបរាប់ឱ្យដឹងថា ម្ចាស់ផ្សារ បានខឹងនឹងពួកគេ ដែលបានឡើងទៅតវ៉ាដល់សាលាក្រុងកាលពីពេលថ្មីៗ ដោយសារតែម្ចាស់ផ្សារខាងលើ តម្លើងថ្លៃតូប ថ្លៃផ្ទះជួល ថ្លៃភាស៊ី និងថ្លៃឆ័ត្រ ទើបពួកគេ មិនសុខចិត្តក៏នាំគ្នាតវ៉ា ។ ប៉ុន្តែ ក្រោយពីអាជ្ញាធរក្រុងបានសម្របសម្រួលឱ្យយកតម្លៃដដែលមិនឱ្យតម្លើង ស្រាប់តែម្ចាស់ផ្សារ ដើរអុកឡុកបិទទឹកប្រើប្រាស់ ដកឆ័ត្រ និងតម្លៃ អ្វីៗគ្រប់យ៉ាងដដែល ។

 ប្រភពបន្តទៀតថា ដោយ សារអត់ដាក់ឆ័ត្រឱ្យប្រើប្រាស់ ពេលថ្ងៃក្តៅ ធ្វើឱ្យងាប់ត្រី របស់ពួកគេ លំបាកក្នុងលក់ដូរ លុះម្ចាស់ផ្សារដើរទារភាស៊ី និងទារលុយថ្លៃតូប ក៏បង្កទៅជាទំនាស់ពាក្យសម្តីបង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ។ ពួកគេក៏មិនសុខចិត្តដែរ បើសិនជាដោះស្រាយមិនចេញនឹងឡើងទៅតវ៉ានៅសាលាខេត្តទៀត តែបើខាងខេត្តដោះស្រាយមិនបាន ពួកគេនឹងប្តូរទៅកន្លែងផ្សេងទៀត ឬឈប់លក់ដូរនៅក្នុង ផ្សារខាងលើនេះ តែម្តង ។

ចំណែក ស្រ្តីឈ្មោះ គង់ វណ្ណា អាយុ៤០ឆ្នាំ ជាម្ចាស់ផ្សារ បានរៀបរាប់ឱ្យដឹងថា គាត់និងអតី តប្តីរបស់គាត់ ឈ្មោះ រស់ លីអូន បានចែកគ្នាគ្រប់គ្រង ដោយគាត់គ្រប់គ្រងផ្សារ ។ ចំណែកឯអតីតប្តី គឺគ្រប់គ្រងផ្ទះជួលនៅជុំវិញផ្សារ ។ ប៉ុន្តែ ក្រោយមកអតីតប្តីរបស់គាត់ ដេញភាស៊ីបាន ក៏ដើរយកពីអាជីវករ និងអុកឡុកពេញផ្សារ ធ្វើឱ្យអាជីវកររបស់គាត់ម្នាក់ៗ ចង់រើចេញពីផ្សារ ។ ដូច្នេះ គាត់ក៏មិនសុខចិត្តដែរ ដោយសុំឱ្យអាជ្ញាធរក្រុងជួយដោះស្រាយបញ្ហានេះ ជូនគាត់ដែរ ព្រោះផ្សារទាំងមូលនេះ មិនមែនជា របស់អតីតប្តីរបស់គាត់តែម្នាក់ឯងនោះឡើយ ។

ពាក់ព័ន្ធនឹងបញ្ហានេះ នៅព្រឹកថ្ងៃដដែលគេឃើញ លោក គង់ សំណាង អធិការរងក្រុងប៉ៃលិន បានចុះទៅធ្វើការសម្របសម្រួលដែរ ដោយប្រាប់ឱ្យម្ចាស់ផ្សារ និងអាជីវករ ត្រូវនៅឱ្យស្ងៀម ព្រោះនៅវេលាម៉ោង១១ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ ខាងអាជ្ញាធរក្រុងនឹងចុះទៅដោះស្រា យជូនពួកគេ ៕