About Me

header ads

នៅសាលាពលទាហ៊ានរបស់ភូមិភាគពិសេសមានបើកវគ្គហ្វឹកហ្វឺនពលទាហ៊ានថ្មីដែលត្រូវបានរើសបំពេញអង្គភាព

កំពង់ឆ្នាំង:
សិក្ខាកាមដែលជាទាហ៊ានថ្មីចំនួន១៥៥នាក់ដែលត្រូវបានរើសបំពេញបន្ថែមបានបើកវគ្គហ្វឹកហ្វឺននៅថ្ងៃនេះហើយក្នុងសាលាពលទាហ៊ានរបស់យោធភូមិភាគពិសេស

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពមេបញ្ជាការរងកងទព័ជើងគោកនិងជាមេបញ្ជាការយោធភូមិភាគពិសេស ឯកឧុត្ត ឧុត្តមសេនីយ៍ឯក ពូ សាប៊ុតឌី និងមានការចូលរួមពីពិអភិបាលរងខេត្តកំពង់ឆ្នាំងលោក ស៊ុនសុវណ្ណារិទ្ធមេបញ្ជាការ មេបញ្ជាការរងនាយកសាលាពលទាហ៊ានភូមភាគពិសេសនិងតំបន់ប្រតិបត្តការសឹករងខេត្តកំពង់ឆ្នាំងនិងសឹករងខេត្តកណ្តាលយោធាចារ្យអាជ្ញាធមូលដ្ឋានបានចូលរួមផងដែរ ។ពិធីនេះធ្វើឡើងនៅថ្ងៃទី២មិនា២០២០នៅក្នុងសាលាពលទាហ៊ានស្ថិតក្នុងភូមិថ្មី ឃុំជ្រៃបាក់ស្រុករលាប្អៀខេត្តកំពង់ឆ្នាំង ។

នៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺនថ្ងៃនេះផងដែរនាយកសាលាពលទាហ៊ានរបស់យោធភូមិភាគពិសេសលោក ឧុត្តនសេនីយ៍ត្រី កងប៊ុនធឿន បានឡើងរាយការណ៍ស្តីពីការបើកវគ្គហ្វឹកហ្វឺនទាហ៊ានថ្មីជូនមេបញ្ជាការភូមិភាគពិសេសនិងភ្ញៀវកិតិ្តយស់ដែលបានចូលរួមផងដែរ ។

ក្នុងឧិកាស់ពិធីបើកវគ្គហ្វឹកហ្វឺនទាហានថ្មីមេបញ្ជាការរងកងទព័ជើងគោកនិងជាមេបញ្ជាការយោធភូមិភាគពិសេសបានមានប្រសាន៍លើកឡើងថាក្នុងនាមជាមេបញ្ជាការយោធភូមិភាគពិសេសសូមសម្តែងនូវការកោតសរសើរចំពោះក្មួយៗដែលជាទាហ៊ានថ្មីទាំងអស់ដែលបានលះបង់ក្រុមគ្រួសារ សាច់ញ្ញាតិ ប្រពន្ធ កូនមកចូលបំរើក្នុងជួរកងយោធពលខេមរភូមិន្ទនិង សូមធ្វើការផ្តាំផ្ញើរដល់ក្មួយៗដែលជាសិក្ខាកាមពលទាហ៊ានថ្មីទាំងអស់ត្រូវយកចិត្តទុកដាក់លើការងារដូចខាងក្រោម
១  ត្រូវស្មោះត្រង់ដាចខាតជាមួយរាជរដ្ឋាភិបាលស្របច្បាប់ដែលមានសម្តេចអគ្គមហាសេនាបតីហ៊ុនសែនជានាយករដ្ឋមន្ត្រី
២  ត្រូវគោរពអោយបានដាច់ខាតនូវវិន័យរបស់កងទ័ពបទបញ្ជាសារាចរសេចក្តី
ណែនាំរបស់ថ្នាក់លើគាត់ច្បាប់របស់រដ្ឋត្រូវមានសីលធម៌ល្អអត្តចរិកស្លូតបូតសុភាពរាបសាសមស្របជាកងយុទ្ធពលខេមរៈភូមិន្ទ
៣ ត្រូវយកចិត្តទុកដាក់លើការហ្វឹកហ្វឺនរៀនសូត្រនូវរាល់យុទ្ធវិធីកងទ័ពបច្ចេកទេសរបៀបប្រើប្រាស់អាវុធគ្រប់ប្រភេទដើម្បីប្រែក្លាយខ្លួនទៅជាកងយុទ្ធពលខេមរភូមិន្ទប្រកបដោយគុណភាពសមត្ថភាពនិងជាអ្នកបន្តវេនដ៏ល្អនាពេលអនាគត
៤ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងជាមួយមិត្តក្នុងវគ្គហ្វឹកហ្វឺនឲ្យបានល្អចេះជួយគ្នាទៅវិញទៅមកសាមគ្គីភាពល្អជាមួយអាជ្ញាធរដែនដីនិងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធដើម្បីរួមចំណែកក្នុងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ
៥ ត្រូវជៀសឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀនបងតូចបងធំនិងល្បែងពាលាគ្រប់រូបភាពរួមនឹងគ្រឿងស្រវឹងផងដែរ
៦   ត្រូវប្រឆាំងដាច់ខាតនឹងអំពើភារវកម្មផ្សេងៗរបស់ពួកអមិត្តនិងចលនាបដិវត្តន៍ពណ៌មិនឲ្យកើតមានដើម្បីរួមចំណែកក្នុងការរក្សាការពារនូវសន្តិភាពស្ថិរភាពសណ្ដាប់ធ្នាប់សង្គមឲ្យបានល្អ និងបើកអោយដំណើរកាហ្វឹកហ្វឺនទាហ៊ានថ្មីចាប់ពីពេលនេះតទៅផងដែរ។

នៅបញ្ចប់ពិធីភ្ញៀវកិត្តិយសទាំងអស់បានចូលពិនិត្យផ្ទះបាយគិលានដ្ឋានកន្លែងស្នាក់នៅរបស់សិក្ខាកាមសាលាពលទាហានយោធភូមិភាគពិសេសផងដែរ ៕