About Me

header ads

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនជិត២០០នាក់មកដាក់នៅសាលាក្រុងបាវិតដើម្បីធ្វើចត្តាឡីសក័

ខេត្តស្វាយរៀង៖មានជនជាតិចិនប្រមាណ២០០នាក់បានធ្វើដំណើរតាមរថយន្តក្រុងមកចុះនៅចំណុចខាងមុខសណ្ឋាគារនិងកាស៊ីណូជិតច្រកទ្វាព្រំដែនអន្តរជាតិបាវិតកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២៤មិនា២០២០នៅក្រុងបាវិតធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មហាជនក្រុមសមត្ថកិច្ចនគបាលក្រុងបាវិតសហការណ៍ជាមួយកងរាជអាវុធហត្ថក្រុងបាវិតនិងនគបាលអន្តោប្រវេសន្ត៍ច្រកទ្វាព្រំដដែនអន្តរជាតិបាវិតអាជ្ញាធរក្រុងបាវិតបានឃាត់ខ្លួននិងអញ្ជើញជនជាតិចិនទាំង២០០នាក់មកដាក់នៅសាលាក្រុងបាវិត អធិការដ្ឋាននគបាលក្រុងបាវិតនិងអគារកងរាជអាវុធហត្ថក្រុងបាវិតដើម្បីគ្រប់គ្រងនិងធ្វើចត្តាឡីសក័។

ទាក់ទិនករណីខាលលើនេះលោកលឹមសៀងហេងអភិបាលក្រុងបាវិតបានប្រាប់ក្រុមអ្នកសារព័ត៌មានអោយដឹងថា៖នៅយប់ថ្ងៃ២៤មិន២០២០គឺមានជនជាតិចិនប្រមាណ២០០នាក់បានធ្វើដំណើរពីទឹសខាងលិចតាមផ្លូវជាតិលេខ១មកចុះនៅមុខសណ្ឋាគារនិងកាស៊ីណូក្នុងក្រុងបាវិតហើយគោលបំណងចូលស្នាក់នៅក្នុងសណ្ឋាគារនិងតាមកាស៊ីណូក៏ប៉ុន្តែម្ចាស់សណ្ឋាគារនិងកាស៊ីណូមិនអនិញ្ញាតិហើយបានរាយការណ៍មកជូនអាជ្ញាធរនិងសមត្ថកិច្ចទើបលោកសហការណ៍ជាមួយនគបាលអន្តោប្រវេសន្ត៍ស្នងការនគបាលខេត្តនគបាលអន្តោប្រវេសន្ត៍ច្រកទ្វាព្រំដែនអន្តរជាតិបាវិតនគបាលក្រុងបាវិតនិងកងរាជអាវុធហត្ថក្រុងខេត្តចុះទៅឃាត់និងបញ្ជូនជនជាតិចិនទាំង២០០នាក់មកដាក់ឲ្យស្នាក់នៅក្នុងសាលាក្រុងបាវិត នៅអធិការដ្ឋាននគបាលក្រុងបាវិតនិងអាគារកងរាជអាវុធហត្ថក្រុងបាវិតដើម្បីគ្រប់គ្រងនិងសាកសួរ។

លោកអភិបាលក្រុងបន្តទៀតថា៖នៅព្រឹកថ្ងៃទី២៥មិនា២០២០នេះសមត្ថកិច្ចនគបាលអន្តោប្រវេសន្ត៍ស្នងការដ្ឋាននគបាលខេត្តបានសហការណ៍ជានគបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអន្តរជាតិសាកសួរនិឲ្យមន្ត្រីសុខាភិបាលពិនិត្យនិងធ្វើចត្តាឡីសក័រហូតដល់ម៉ោង១១និង៣០នាទីព្រឹកនេះពុំទាន់រកឃើញមានមុខសញ្ញាគួរឲ្យសង្ស័យករណីវីរុសកូវីដ១៩នោះទេ។

ចំពោះលទ្ធផលយ៉ាងណានោះយើងមិនទាន់ទទួលបានជផ្លូវការនោះទេដោយសមត្ថកិច្ចមិនអនុញ្ញាតិឲ្យចូលសម្ភាស៍ឬថតផ្តិតយករូបភាពជនជាតិចិនឬសមត្ថកិច្ចនៅខាងក្នុងអគារសាលាក្រុងនិងទីតាំងទាំងបីនោះទេដោយដាក់ខ្សែពទ្ធ័ជំវិញបរវេណទីតាំងទាំងបីចម្ងាយ៣០ម៉ែត្រពីរបង។

ដោយសមត្ថកិច្ចកំពុងដាក់អោយជនជាតិទាំងអស់នេះឲ្យនៅដោយឡែកនិងកំពុងធ្វើការសូមរង់ចាំលទ្ធផលនៅពេលក្រោយ៕