About Me

header ads

តារាសម្តែង កញ្ញា ទឹម រដ្ឋា បង្ហាញដងខ្លួនស៊ិចស៊ី ទាក់ក្រសែភ្នែកអ្នកទស្សនា

តារាសម្តែង ទឹម រដ្ឋា កំពុងតែធ្វើឱ្យប្រិយមិត្តខ្នាញ់ចិត្ត និងខឹងស្អប់យ៉ាងខ្លាំង នៅក្នុងតួអង្គជាលោកស្រី កន្និថា នៃខ្សែភាពយន្តភាគខ្មែររឿងភ្លើងគំនុំ ដែលចាក់ផ្សាយជារៀងរាល់ថ្ងៃចន្ទ-អង្គារ-ពុធ លើកញ្ចក់ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ តាមរយៈភាពកាចឆ្នាសដ៏សាកសម។
នាពេលថ្មីៗនេះ មនុស្សស្រីដែលកាច រឹងរូសនៅក្នុងរឿងម្នាក់នេះ បានធ្វើឱ្យមហាជនលង់ស្នេហ៍យ៉ាងខ្លាំង ជាមួយនឹងការបង្ហាញដងខ្លួនស៊ិចស៊ី ទាក់ទាញភ្នែកទស្សនិកជន នៅក្នុងបណ្តាញសង្គមអ៊ីនស្តាក្រាមរបស់នាង។





ប្រិយមិត្តពិតបានចាប់អារម្មណ៍ទៅលើរូបសម្រស់ដ៏ស្រស់ស្អាតរបស់ តារាសម្តែង កញ្ញា ទឹម រដ្ឋា យ៉ាងខ្លាំង ដែលនាងមិនត្រឹមតែមានកំពស់ខ្ពស់ប៉ុណ្ណោះទេ ថែមទាំងមានដងខ្លួនស្រឡូន បង្កប់ដោយភាពស៊ិចស៊ី លើសពីអ្វីដែលមនុស្សស្រីដ៏ទៃទៀតប្រាថ្នាចង់បាន។ កន្លងមក កញ្ញា ទឹម រដ្ឋា ក៏ធ្លាប់បានប្រាប់ថាតាមពិតរូបនាងជាមនុស្សដែលចូលចិត្តញាំច្រើន តែមិនឡើងគីឡូទាល់តែសោះ អាចជាធម្មជាតិរបស់នាងក៏ថាបាន។ យ៉ាងណាមិញទម្រាំនឹងបានភាពស្រស់ស្អាតនៃរូបរាងកាយបែបនេះ គឺព្រោះតែ កញ្ញា ទឹម រដ្ឋា ឆ្លៀតពេលទំនេរពីការងារសិល្បៈ ធ្វើការហាត់ប្រាណជារឿយៗ និងញាំអាហារអោយបានទៀងទាត់ជាប្រចាំ ដើម្បីសុខភាពផ្លូវកាយ និងផ្លូវចិត្តថែមទៀត។







អត្ថបទដោយៈ សំណាង