About Me

header ads

ធានាថាសើច បាត់អស់ទុក្ខកង្វល់ជាមួយនឹងកម្មវិធីកម្សាន្តថ្មីប្លែក “តារាមហាសប្បាយ” ដែលចាប់ផ្តើមចាក់បញ្ចាំងជូនប្រិយមិត្តទស្សនិកជនទស្សនាហើយ

ស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ បានផលិតនូវកម្មវិធីហ្គេមកម្សាន្តថ្មីមួយទៀតហើយ ដើម្បីជាចំណីអារម្មណ៍ប្លែក និងចែករំលែកនូវភាពសប្បាយរីករាយដល់ប្រិយមិត្តទស្សនិជន ដែលតែងតែគាំទ្ររាល់កម្មវិធីផ្សាយនានារបស់ស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥។ កម្មវិធីថ្មីនេះមានឈ្មោះថា តារាមហាសប្បាយ ជាកម្មវិធីលេងហ្គេមកម្សាន្ត វាស់ស្ទង់ភាពឆ្លាតវ័យរបស់តារាកិត្តិយសទាំងអស់ តាមរយៈការល្បងនូវសមត្ថភាពប្លែកៗ និងការឆ្លើយនឹងសំនួរបែបកំប្លុកកំប្លែងជាច្រើនទៀត។ លោកអ្នកនឹងបានជួបជាមួយនឹងតារាក្នុងដួងចិត្តចំនួន ៦ ដួង ជារៀងរាល់សប្តាហ៍។


ភាពសប្បាយរីករាយ និងភាពអស់សំណើច នឹងចូលខ្លួនមកអង្រួនប្រិយមិត្តទូរទស្សនិកជនរយៈពេល ១ ម៉ោងពេញតែម្តង ជាមួយនឹងកម្មវិធីថ្មី តារាមហាសប្បាយ ដែលមានចាក់ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីវេលាម៉ោង ៩ យប់ ដល់ម៉ោង ១០ យប់។

ដូច្នេះកុំត្រៀមសើចជាមួយនឹងតារាកិត្តយសទាំងអស់គ្នា!!

https://www.facebook.com/TV5CambodiaOfficial/videos/882656355493313/?v=882656355493313