About Me

header ads

ក្មេងទំនើងមួយក្រុមវាយបុរសម្នាក់បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ភ្នំពេញ៖បុរសម្នាក់អង្គុយផឹកសុីជាមួយបងប្អូនប្រុសម្នាក់ទៀតនៅហាងមួយកន្លែងនៅលើផ្លូវលេខ១៧២ទាស់ពាក្យសំដីគ្នាក្នុងហាងហើយក៏ចេញមកវិញត្រូវភាគីម្ខាងទៀតស្ទាក់វាយតាមផ្លូវយកដុំថ្មធំវាយក្បាលបណ្តាលអោយជនរងគ្រោះម្នាក់បែកក្បាលហូរឈាមស្លាប់នៅកន្លែងកើតហេតុតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣នឹង០៥នាទីទាប់ភ្លឺឈានចូលថ្ងៃទី២៣ខែមិនាឆ្នាំ២០២០តាមបណ្តោយផ្លូវលេខ៦៣កែងផ្លូវលេខ១៧៤នៅចំណុចសាលាមត្តេយ្យវត្តកោះស្ថិតនៅក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ។ជនរងគ្រោះមានឈ្មោះ តាន់ ម៉េងហួតអាយុ២៨ឆ្នាំស្នាក់នៅបឹងសាឡាងខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីមិត្តភ័ក្រជនរងគ្រោះឈ្មោះហាក់ សំណាងភេទប្រុសអាយុ១៨ឆ្នាំមានមុខរបរធ្វើការអុីនធឺណេតស្នាក់នៅភូមិគោកឃ្លៀងសង្កាតគោកឃ្លៀងខណ្ឌសែនសុខបានអោយដឹងថាមុនពេលកើតហេតុខាងលើនេះខ្លួនជាមួយនិងជនរងគ្រោះបានអង្គុយផឹកសុីជាមួយគ្នានៅលើផ្លូវលេខ១៧២ម្តុំផ្សារសូរិយាម៉លប៉ុន្តែជនរងគ្រោះគាត់ដើរជល់កែវគេនៅក្នុងហាងហើយប្អូនជនរងគ្រោះស្មានតែគាត់ដើរជល់កែវនេះស្គាល់គេតាមពិតគាត់អត់ស្គាល់គេរហូតដល់ម៉ោងកើតហេតុខាងលើនេះជនងគ្រោះក៏បាននាំគ្នាគិតលុយហើយនាំគ្នាជិះម៉ូតូមកក្រៅបំណងត្រឡប់ទៅផ្ទះនៅម្តុំបឹងសាឡាងក៏ធ្វើដំណើរមកតាមបណ្តោយផ្លូវលេខ៦៣ក្នុងទិសដៅពីជើងទៅត្បូងរហូតមកដល់មុខសាលាមេត្តយ្យវត្តកោះស្រាប់តែលេចមុខជនបង្កមានគ្នាចំនួន៦នាក់ជិះម៉ូតូ៣គ្រឿងមួយគ្រឿងម៉ាកស្តុបពីនឹងម៉ូតូហុងដាឌ្រីមនិងមិនចាំម៉ាកចំនួន2គ្រឿងទៀតប្រដាប់ទៅដោយដុំថ្មធំៗនឹងដំបងយកមកពួតវាយក្បាលជនរងគ្រោះជាច្រើនដុំថ្មនឹងដំបងបណ្តាលអោយបែកក្បាលហូរឈាមពេញខ្លួនភ្លាមៗនោះដែលមានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនហុងហាក់បានមកដល់ធ្វើការបញ្ចូនទៅសង្គ្រោះចៃដន្យបានពាក់កណ្តាលផ្លូវក៏ដាច់ខ្យល់ស្លាប់បាត់ទៅហើយចំនែកឯជនបង្កវិញនាំគ្នារត់គេចខ្លួនអស់តែម្តង។

ក្រោយពេលកើតហេតុខាងលើនេះសពជនរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញ្ញាតិដឹកយកទៅធ្វើបុណ្យនៅឯផ្ទះនៅបឹងសាឡាងទៅតាមប្រពៃណី៕