About Me

header ads

ទេសរដ្ឋមន្ត្រី មាស សុភា៖ វិស័យពុទ្ធចក្របានរួមចំណែកក្នុងការកសាងសង្គមយ៉ាងច្រើន

ព្រះវិហារៈ ព្រះវិហារវត្តទេពនិម្មិតហៅ វត្តម្លូរព្រៃ បានសម្ភោធបញ្ចុះសីមា, ដែលកសាងអស់ថវិកាជាង ៤០០លានរៀល ស្ថិតក្នុងភូមិម្លូរព្រៃ ឃុំម្លូរព្រៃ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានធ្វើពិធីបញ្ចុះខណ្ឌសីមា នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និងក្រុមការងាររួមជាមួយអជ្ញាធរខេត្តព្រះវិហារ ព្រមទាំងមន្ទីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធស្រុកឆែប និងព្រះសង្ឃ ពុទ្ធបរិសទ័មកពីជិតឆ្ងាយជាច្រើនរូបទៀត។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងថា ក្រោមរបបប្រល័យពូជសាសន៍ខ្មែរក្រហម៣ឆ្នាំ ៨ខែ និង២០ថ្ងៃ វត្តទេពនិម្មិតហៅវត្តម្លូរព្រៃ ក៏ដូចជាវត្តអារាមនានានៅក្នុងប្រទេសកម្ពុជាយើង ត្រូវបានរបបនេះធ្វើការ លុបបំបាត់ចោល ដោយយកវត្តអារាមទៅធ្វើជាឃ្លាំងសម្រាប់ស្តុកអីវ៉ាន់ និយាយរួមគឺរំលាយពុទ្ធសាសនាចោល វត្តអារាមចោលតែម្ដង។

បច្ចុប្បន្ននេះរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋនត្រ្តី ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានបង្កើតអោយមានសន្តិភាពនេះឡើង ត្រូវដឹកគុណសន្តិភាព និងត្រូវប្រឆាំងដាច់ខាត អ្នកដែលបំផ្លាញសន្តិភាព។បានយកចិត្តទុកដាក់យកព្រះពុទ្ធសាសនា គឺជាសាសនារបស់ជាតិ និងបានស្នើដាក់ទៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាចក្រកម្ពុជាផងដែរ។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងបញ្ជាក់ទៀតថា «យើងបានកសាងសមិទ្ធិផលនានា និងរៀបចំពិធីបុណ្យនេះឡើងគឺដោយសារប្រទេសយើងទទួលបាននូវសុខសន្តិភាព។ នេះគឺបានមកពីនយោបាយឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលគឺសម្តេចតេជោ ហ៊ុន សែន ហើយសុខសន្តិភាពក៏បានផ្តល់នូវស្ថេរភាពនយោបាយផ្តល់ឲ្យមានសន្តិសុខសាធារណៈ ផ្តល់ឲ្យយើងអាចធ្វើសមារណកម្មនៅលើឆាកអន្តរជាតិ ក្នុងការអភិវឌ្ឍន៍ប្រទេសក្រោយសង្គ្រាមរាប់ទស្សវត្ស នេះហើយជាតម្លៃនៃសន្តិភាព ដែលយើងទាំងអស់គ្នាត្រូវដឹងគុណ អ្នកដែលបង្កើតសន្តិភាព។

ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី មាស សុភា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន និងចូលរួមការពារពីជំងឺ covid-19នេះព្រោះថាវានិងអាចរ៉ាតបាទពីប្រទេសមួយទៅប្រទេសមួយផងដែរ៕