About Me

header ads

ស្ពានកៀនជ្រៃ នឹងស្ថាបនារួចរាល់១០០ ភាគរយ នៅ សប្តាហ៍ក្រោយ!

កំពង់ចាម​​​ ៖ នៅព្រឹក  ថ្ងៃទី៣១  ខែមីនា  ឆ្នាំ ២០២០  ឯកឧត្ដម  អ៊ុន  ចាន់ដា  អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម  ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្ត  អមដំណើរដោយអភិបាលរងខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមើលការស្ថាបនាស្ពាពានបេតុង  កៀនជ្រៃ  ដែលមានប្រវែង៩០ ម៉ែត្រ ទទឹង ១០ ម៉ែត្រ ដែលជាចំណងដៃរបស់រាជរដ្ឋាភិបាល  តាតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ស្ថិតនៅភូមិស្ពានថ្មី ឃុំកៀនជ្រៃ  ស្រុកកំពង់សៀម  ខេត្តកំពង់ចាម ។

នៅក្នុងដំណើរអញ្ជើញចុះពិនិត្យការដ្ឋានស្ពានខាងលើ ឯកឧត្តម អភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានផ្តល់នូវថវិកាចំនួន២ លានរៀល លើកទឹកចិត្តដល់ក្រុមជាង ដែលខិតខំធ្វើការទាំងយប់ទាំងថ្ងៃ រហូតស្ពានខាងលើរួចរាល់មុនផែនការ។

គូសបញ្ជាក់ផងដែរថា÷   កាលរដូវទឹកតម្លើងនាឆ្នាំ២០១៩ ស្ពានខាងលើបានរងការប៉ះពាល់យ៉ាងដណំដោយសារទឹកទឹកជំនន់ហូរច្រោះគ្រឹះសសរស្ពានមិនអាចចររាចរណ៍ ទេីប អាជ្ញាធរសម្រេចវាយកំទេចស្ពាននេះ ដើម្បីស្ថាបនាស្ពានបេតុងថ្មីដែលមានទទឹងធំជាងមុន និងផ្អាកចរាចរណ៍មួយរយៈសិន ដោយតម្រូវឲ្យធ្វេីដំណេីរតាមផ្លូវវៀងវិញ៕