About Me

header ads

សាហាវមែន !!!បុរសជាសន្តិសុខយាមធនាគាតម្នាក់ត្រូវឃាតករចាក់សម្លាប់យ៉ាងព្រៃផ្សៃ

ភ្នំពេញ៖ បុរសសន្តិសុខម្នាក់ត្រូវបានឃាតករចាក់សម្លាប់ជាច្រើនកាំបិតបង្កឲ្យមានការភ្ញាក់ផ្អើលទាណងព្រឹក។ហេតុការណ៏ចាក់សម្លាប់បុរសសន្តិសុខខាងលើនេះកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី១៩ខែមិនាឆ្នាំ២០២០ នៅមុខធនាគារភ្នំពេញពាណិជ្ជ PP  BANK តាមបណ្តោយផ្លូវ២១៧ ព្រះមុន្នីរ៉េត សង្កាត់ទួលស្វាយព្រៃទី២ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។

សពជនរងគ្រោះខាងលើមានឈ្មោះ ប៊ុន សុខចំរើន អាយុ ៣៧ឆ្នាំមុខរបរសន្តិសុខ ស្នាក់នៅភូមិព្រែកទល់សង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យរាជធានីភ្នំពេញ។ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានដើរចេញពីបន្ទប់ទឹកមកបំរុងនិងអង្គុយយាមនៅមុខធនាគារភ្នំពេញពាណិជ្ជ ស្រាប់តែលេចមុខឃាតករមិនស្គាល់អត្តសញ្ញាណប្រដាប់ដោយកូនកាំបិតចិតបន្លែរបានដើរទៅក្បែរជនរងគ្រោះដកកាំបិតចាក់ជនរងគ្រោះបណ្តាលឲ្យដួលដេកស្លាប់ក្នុងថ្លុកឈាមតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចខណ្ឌបឹងកេងកងសហការណ៏ជាមួយកម្លាំងជំនាញស្នងការរាជធានីភ្នំពេញការិយាល័យកោសល្យវិច័យចុះមកដល់កន្លែងកើតហេតុបើកការស្រាវជ្រាវជុំវិញកន្លែងកើតហេតុដើម្បីកំណត់មុខសញ្ញាឃាតករយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។