About Me

header ads

សិល្បករខ្មែរ ៣ រូប ប្រកាសចែកទឹកអាល់កុល និងជែលលាងដៃ ឥតគិតថ្លៃដល់បងៗអ្នកប្រកបរបរធាក់ស៊ីក្លូ

ក្នុងស្ថានភាពដ៏ព្រួយបារម្ភនៃជំងឺរាតត្បាត កូវីដ១៩ ដែលកំពុងតែកើនឡើនពេលបច្ចុប្បន្ននេះ តារាល្បីៗនៅក្នុងប្រទេសកម្ពុជាជាច្រើនដួង បានចូលខ្លួនរូមចំណែកក្នុងវិធានការទប់ស្កាត់ការរីករាលពីជំងឺកូវីដ១៩ នេះ តាមរយៈការបរិច្ចាគថវិការមួយចំនូន ទៅក្នុងមូលនិធិសិល្បករកូវីដ១៩ ដែលបានប្រកាសនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ហេង ឡុង ប្រធានសមាគមសិល្បករខ្មែរ។
ដោយឡែកក្នុងអត្ថន័យចូលរួមទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ នេះដែរ សិល្បករ សិល្បការិនីខ្មែរដែលជាតារាសម្តែង ៣ រូប រួមមាន លោក សុខ សាន់នី លោក ចន ចាន់ដារ៉ា និងកញ្ញា ដួង ហ្សូរីម៉ា បានប្រកាសចែកទឹកអាល់កុល និងជែលលាងដៃ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាត ជាពិសេសបងៗអ្នកប្រកបរបរធាក់ស៊ីក្លូ ដោយឥតគិតថ្លៃទៀតផង។







ក្រៅពីការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលពុំមានថវិការគ្រប់គ្រាន់ក្នុងការទិញសម្ភារៈទាំងអស់នោះ តារាទាំង ៣ ដួង ក៏បានចែករំលែកនូវគន្លឺះមួយចំនួន ដែលជាវិធានការបង្ការការចម្លងជំងឺពីវីរុសកូវីដ១៩ ឬវីរុសផ្សេងៗ ស្របទៅតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ កាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់យល់ដឹងអំពីសារអប់រំសុខភាពពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានដូចតទៅៈ