About Me

header ads

សំបូរ សុភ័ណ្ឌ ត្អូញត្អែរកីឡាករខ្មែរ៣រូបប្រឹងហាត់រាប់ខែតែបែរជាមិនអាចចូលរួមប្រកួតទៅវិញ

សំបូរ សុភ័ណ្ឌ ត្អូញត្អែរកីឡាករខ្មែរ៣រូបប្រឹងហាត់រាប់ខែតែបែរជាមិនអាចចូលរួមប្រកួតទៅវិញ

ម្ចាស់មេដាយមាសព្រឹត្តិការណ៍ប្រកួតជើងឯកកីឡាកាយវប្បកម្មពិភពលោកលើកទី១០ កីឡាករ
សំបូរ សុភ័ណ្ឌបានធ្វើការបង្ហោះសំណេរខ្លីមួយលើបណ្ដាញសង្គម Facebook តាមរយៈគណនី
របស់ខ្លួនឈ្មោះ Suphorn Sombo ថា ៖ «នៅតែ2អាទិត្យទៀតទេ ពួកគាត់ត្រូវប្រកួតហើយ តែគួរ
អោយស្តាយព្រោះវិធីប្រកួតត្រូវបានផ្អាកដោយសារតែ(Covid-19)អ្វីដែលធ្វើអោយខ្ញុំសោកស្តាយនោះ
ព្រោះពួកគាត់ព្យាយាមធ្វើមករយះពេល4ខែហើយ ចំណាយពេលវេលានិងថវិកាច្រើនណាស់ទម្រាំ
បានសាច់ប៉ុណ្ណឹង ស៊ូរៗបន្តទៀតនៅឆ្នាំក្រោយៗ    »។

ការដែលកីឡាកររូបនេះបង្ហោះសារបែបនេះលើគណនីរបស់ខ្លួនដោយសារតែបញ្ហាជំងឺកូវីត១៩ កំពុងរាតត្បាតពេញពិភពលោក បណ្ដាលឲ្យមានមនុស្សស្លាប់និងឆ្លងជំងឺនេះយ៉ាងច្រើន បង្ករជាភាពខ្លាចពាសពេញពិភពលោក ដោយសារតែការចម្លងដ៏សហាវរបស់វីរុសកូរ៉ូណាប្រភេទថ្មីនេះ។

សូមបញ្ជាក់ថា ប្រទេសថៃក្នុងនាមជាប្រទេសដែល មានចំនួននៃការចម្លងជំងឺកូវីត១៩ មួយខ្ពស់ដែរ ក្នុងចំណោមប្រទេសអាស៊ានទាំង១០នោះ បានសម្រេចព្យួរការប្រកួត Thailand Muscle and Physique Championships 2020 រហូតទាល់តែស្ថានភាពវិលត្រលប់មករកសភាពធម្មតាទើបរៀបចំឲ្យមានការប្រកួតនេះឡើងវិញ។ ការសម្រេចព្យួរការប្រកួតកម្រិតពិភពលោកនេះ TBPA បានអនុវត្តតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលថៃក្នុងគោលដៅទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីត១៩។

សូមរំលឹកឡើងវិញថា នេះមិនមែនជាលើកទីមួយទេដែលកីឡាករកម្ពុជាខកខានមិនបានចូលរួមការប្រកួតក្នុងកម្មវិធីប្រកួតលក្ខណៈអន្តរជាតិ ព្រោះកន្លងមកសហព័ន្ធទ្រីយ៉ាត្លុងកម្ពុជា ក៏ដូចជាសហព័ន្ធស្គីក្ដារនិងស្គីកង់កម្ពុជា សុទ្ធតែសម្រេចចិត្តលុបចោលការចេញទៅប្រកួតនៅក្រៅប្រទេសរបស់ខ្លួនដូចៗគ្នា៕