About Me

header ads

បើករថយន្តលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករះម៉ូតូ៤គ្រឿងនិងស្លាកប៉ាណូក្រឡាប់បះជើង

ភ្នំពេញ៖បុរសម្នាក់និងអ្នករួមដំណើរចំនួន២នាក់បានបើករថយន្តមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករះចំម៉ូតូចំនួន៤គ្រឿងនិងស្លាមប៉ាណូបណ្តាលឲ្យរងការខូចខាតចំណែករថយន្តបង្កក្រឡាប់បះជើងផងដែរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី១៣ខែមិនាឆ្នាំ២០២០តាមបណ្តោយផ្លូវសុរាម្រិតកែងផ្លូវសុធារសនៅចំណុចសួនមុខវត្តបុទុមតីស្ថិតនៅក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ។

តាមប្រភពនៅកននលែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងបើកបរដោយបុរសម្នាក់និងមានអ្នករួមដំណើរចំនួន២នាក់បានបើករថយន្តមួយគ្រឿងម៉ាក(ហ្វត)មួយបាំងកន្លះពណ៌សពាក់ស្លាកលេខភ្នំពេញ2AJ-7499បើកបរតាមបណ្តោយផ្លូវសុធារសក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្នដល់ចំណុចផ្លូវកោងមិនបានបន្ថយល្បឿនបានជ្រុលទៅបុករះម៉ូតូចចំនួន៤គ្រឿងបណ្តាលឲ្យដួលគរលើគ្នានិងបានបុកចំស្លាកប៉ាណូបណ្តាលឲ្យក្រឡាប៉បះជើងរងការខូចខាតតែម្តងសំណាងល្អមិនបង្កឲ្យមានអ្នកស្លាប់ឬត្រូវរងរបួស។

ក្រោយពេលកើតហេតុរថយន្តបង្កនឹងម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការវាសវែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕